ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក Joe Biden សន្យាថានឹងមិនលើកលែងទោស ដល់កូនប្រុសដែលមានបញ្ហាគឺលោក Hunter Biden

AFP
" "

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាថានឹងមិនលើកលែងទោស ដល់កូនប្រុសដែលមានបញ្ហា របស់លោកគឺលោក Hunter Biden ដែលថ្មីៗនេះត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរំលោភច្បាប់សហព័ន្ធនោះឡើយ។ គណៈវិនិច្ឆ័យនៃរដ្ឋ Delaware បានប្រកាសសាលក្រមកាលពីថ្ងៃអង្គារ ប៉ុន្មានខែមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដែលលោក Joe Biden នឹងប្រឈមមុខជាមួយនឹងអតីតប្រធានាធិបតី លោក Donald Trump ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden បាន​និយាយ​នៅ​ក្នុង​ សន្និសីទ​សារព័ត៌មាន​អំឡុង​កិច្ច​ប្រជុំ G7 នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីតាលីថា “ខ្ញុំ​ពេញចិត្ត​ដែល​ខ្ញុំ​មិន​ធ្វើ​អ្វី​ទេ ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​នឹង​គោរព​ តាម​ការ​សម្រេច​របស់​គណៈវិនិច្ឆ័យ។ ខ្ញុំ​នឹង​ធ្វើ​វា ហើយ​ខ្ញុំ​នឹង​មិន​លើក​លែង​ទោស​គាត់​ឡើយ” ។ ពេល​សួរ​អ្នក​កាសែត​ថា​តើ​លោកនឹង​ សម្រាលទោស​ឱ្យកូន​ប្រុស​លោកឬ​អត់? លោក Biden ឆ្លើយ​ថា “ទេ”។

" "

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតី​បាន​បញ្ជាក់​ជា​ថ្មី​ថា ​គាត់​គាំទ្រ​កូនប្រុស​គាត់។ “ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង ​ចំពោះ​កូន​ប្រុស​របស់​ខ្ញុំ Hunter។ គាត់បានយកឈ្នះការញៀន។ គាត់​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ភ្លឺ​ថ្លា និង​សមរម្យ​បំផុត​ដែល​ខ្ញុំ​ស្គាល់»។

" "

យោងតាមរដ្ឋអាជ្ញា គឺថា លោក Hunter Biden បានបំពានច្បាប់កាំភ្លើង ដោយមិនបានបង្ហាញពីការញៀន របស់គាត់ក្នុងការបង្ក្រាបកូកាអ៊ីន នៅពេលដែលគាត់បានទិញកាំភ្លើងខ្លីក្នុងឆ្នាំ ២០១៨ ។ Hunter Biden បានសារភាពថាបានតស៊ូជាមួយការញៀនស្រា និងគ្រឿងញៀន។ ទោះជាយ៉ាងនេះក្តី ក្រុមមេធាវីការពារក្តីរបស់គាត់បានអះអាងថា គាត់មិនបានចាត់ទុកខ្លួនគាត់ជា អ្នកញៀននៅពេលទិញអាវុធនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top