ព័ត៌មានអន្តរជាតិ

ជប៉ុន ជំរុញការនាំចេញអាហារសមុទ្រទៅកាន់ អាស៊ីអាគ្នេយ៍ និង​សហរដ្ឋ​អាមេរិក ខណៈ​ចិន​បន្ត​ដាក់បម្រាម

Kyodo


តូក្យូ៖ ដោយប្រទេសចិន បង្ហាញសញ្ញានៃការលុបចោលការហាមឃាត់ការនាំចូលលើផលិតផលជលផលជប៉ុន ប្រទេសជប៉ុន បាននិងកំពុងធ្វើពិពិធកម្មបណ្តាញនាំចេញទៅកាន់ទីផ្សារផ្សេងទៀត ជាពិសេសអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលអ្នករិះគន់និយាយថា ជាវិធានការបង្ខិតបង្ខំសេដ្ឋកិច្ចដោយប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។

វិធានការឯកតោភាគីរបស់ទីក្រុងប៉េកាំង ដែលជប៉ុនច្រានចោល ចំពោះការមិនផ្អែកលើវិទ្យាសាស្ត្រ គឺជាការរំលឹកមួយទៀតថា ដោយមើលឃើញពីសន្តិសុខសេដ្ឋកិច្ច ទីក្រុងតូក្យូគួរតែកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើទីផ្សារចិនសម្រាប់មិនត្រឹមតែអាហារសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែវិស័យផ្សេងទៀត ដើម្បីកាត់បន្ថយហានិភ័យដែលពាក់ព័ន្ធ។

ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្ម ថ្មីៗនេះ ប្រទេសជប៉ុនបានបង្ហាញពីគោលដៅនៃការនាំចេញ scallops របស់ខ្លួនទ្វេដងទៅកាន់ប្រទេសថៃ ដែលជាផលិតផលឈានមុខគេនៃការនាំចេញអាហារសមុទ្ររបស់ប្រទេសនេះដល់ ២,៤ពាន់លានយ៉េន (១៥ លានដុល្លារ) ក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុន។

សេចក្តីប្រកាសនេះបានកើតឡើងនៅពេលដែលការនាំចេញរបស់ជប៉ុនកើនឡើង ៣ ដងទៅកាន់ប្រទេសវៀតណាម ២,៣ ដងទៅកាន់ប្រទេសថៃ និង ១,៧ ដងទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ៥ ខែដល់ខែមីនាធៀបនឹងកម្រិតកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។

ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងកាណាដា ក៏បានបង្កើនការនាំចូល scallop ពីប្រទេសជប៉ុនផងដែរ ចាប់តាំងពីប្រទេសចិន បានដាក់បម្រាមរបស់ខ្លួន បន្ទាប់ពីការចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០២៣ នៃការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលជាសកម្មភាពរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិយល់ព្រម ប៉ុន្តែទីក្រុងប៉េកាំង បានថ្កោលទោស។

អ្នកជំនាញពាណិជ្ជកម្មបានឲ្យដឹងថា ប៉ុន្តែការកើនឡើងការនាំចេញ scallop ទៅកាន់ទីផ្សារមិនមែនប្រទេសចិន គឺមិនគ្រប់គ្រាន់ ដើម្បីគ្របដណ្តប់ការបាត់បង់អ្នកទិញដ៏ធំបំផុតនោះទេ ហើយប្រទេសជប៉ុន គួរតែប្តូរទិសដៅខ្សែសង្វាក់ផ្គត់ផ្គង់បន្ថែមទៀត និងបង្កើនយុទ្ធនាការផ្សព្វផ្សាយការលក់ជាមួយនឹងគោលដៅនាំចេញខ្ពស់ជាងនេះ៕ប្រែសម្រួល ឈូក បូរ៉ា

To Top