តេហរ៉ង់៖ លោក Ali Bagheri Kani រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ និងលោក Shia’ al-Sudani រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ាក់ បានលើកឡើងអំពីការងារចាំបាច់មួយចំនួន ដោយនឹងបន្តកិច្ចសហប្រតិបត្តិការ ទ្វេភាគីបន្ថែមទៀត ជាពិសេស ផ្តោតលើវិស័យសន្តិសុខ ថាមពល អប់រំ និងវិស័យដឹក ជញ្ជូន ។
ទីភ្នាក់ងារព័ត៌មាន IRNA បានរាយការណ៍ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ ភាគីទាំងពីរបានពិភាក្សាគ្នាថ្នាក់តំបន់ និងបញ្ហាអន្តរជាតិ ក្នុងនោះបូករួមទាំងស្ថានភាពនៅហ្គាហ្សា ។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោក Bagheri Kani បានលើកឡើងតួនាទីដ៏សំខាន់របស់អ៊ីរ៉ាក់ ក្នុងការបង្កើនស្ថិរភាពនៅក្នុងតំបន់ ដោយបានបន្ថែមថា អ៊ីរ៉ង់ គាំទ្រការអនុវត្តន៍នូវកិច្ចខិតខំប្រឹងប្រែងរបស់អីរ៉ាក់ “អភិវឌ្ឍន៍គម្រោងផ្លូវថ្នល់” ផ្លូវហាយវេស៏ និងការតភ្ជាប់បណ្តាញ ផ្លូវអាយស្ម័យយានរវាងអាស៊ី និងអឺរ៉ុប និងការត្រៀមខ្លួនដើម្បីចូលរួម នៅក្នុងគម្រោងការនេះ ។
លោក Bagheri Kani បានមកដល់រដ្ឋធានីបាដាដ ដោយបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃគិតចាប់ពីថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា