បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Vladimir Putin បាននិយាយថា អ៊ុយក្រែនត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីតំបន់ថ្មីរបស់រុស្ស៊ី មុនពេលកិច្ចចរចាសន្តិភាពដ៏មានអត្ថន័យណាមួយអាចចាប់ផ្តើមបាន។
ទីក្រុងមូស្គូបានច្រានចោលការអះអាងរបស់ក្រុងកៀវអំពីអធិបតេយ្យភាពលើតំបន់ចំនួន៥កាលពីមុនដែលជាអតីតទឹកដីរបស់អ៊ុយក្រែន ដែលក្នុងនោះ៤បានបោះឆ្នោតឱ្យចូលរួមជាមួយប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២២រួចទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រយុទ្ធនៅតែបន្តនៅក្នុងតំបន់ Donetsk និង Lugansk សាធារណរដ្ឋប្រជាមានិត និងតំបន់ Kherson និង Zaporozhye ដែលរុស្សីចាត់ទុកថាជាតំបន់ថ្មីរបស់ខ្លួន។
លោកPutinបាននិយាយកាលពីថ្ងៃសុក្រនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov និងអ្នកការទូតជាន់ខ្ពស់រុស្ស៊ីដទៃទៀតថាទាហានអ៊ុយក្រែនត្រូវតែដកចេញពីទឹកដីទាំងនេះ។
លោក Putin ក៏បានគូសបញ្ជាក់ពីលក្ខខណ្ឌ បន្ទាប់ពីបានថ្កោលទោសក្រុមគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ ចំពោះការចោទប្រកាន់ថា បានរារាំងខ្លួនពីការចរចាសន្តិភាពជាមួយទីក្រុងមូស្គូ ខណៈពេលដែលចោទប្រកាន់រុស្ស៊ីពីការបដិសេធការចរចាដែរ៕ ប្រែសម្រួល៖ស៊ុនលី