ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលរបស់មេដឹកនាំ G7 ជុំបន្ទាប់នឹងប្រព្រឹត្ត ទៅនៅទីក្រុងកាណាណាស្គីស ប្រទេសកាណាដា

Xinhua

អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា ប្រទេសកាណាដានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 បន្ទាប់នៅទីក្រុងកាណាណាស្គីស រដ្ឋអាល់បើតា ក្នុងឆ្នាំ២០២៥ ។

នេះ​នឹង​ជា​លើក​ទី​ប្រាំពីរ​សម្រាប់​ប្រទេស​កាណាដា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល។ ទីក្រុងកាណាណាស្គីស មានចំងាយប្រហែល ៧៥ គីឡូម៉ែត្រពីភាគខាងលិចនៃតំបន់ កាល់ហ្គារី ដែលត្រូវបានកត់សម្គាល់ សម្រាប់ការកម្សាន្ដ និងទេសចរណ៍នៅលើភ្នំ Rocky ។

នៅខែមិថុនាឆ្នាំ២០០២ តំបន់នេះបានរៀបចំកិច្ចប្រជុំកំពូលលើកទី២៨ នៃក្រុមប្រទេស G7 ។ នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំកំពូលនោះ ចំណុចលេចធ្លោមួយ ដែលមិននឹកស្មានដល់ គឺការប្រកាសថា រុស្ស៊ី នឹងក្លាយជាសមាជិកពេញលេញពិតប្រាកដនៃក្រុមនេះ។

កិច្ចប្រជុំកំពូល G7 ចុងក្រោយដែលកាណាដាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៨ ត្រូវបានសម្គាល់ដោយភាពចម្រូងចម្រាស។ បន្ទាប់មក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចាកចេញពីកិច្ចប្រជុំមុននេះ បានបង្ហោះលើបណ្ដាញ Twitter ឲ្យដឹងថា លោកបានណែនាំអ្នកតំណាងរបស់លោក កុំឱ្យគាំទ្រសេចក្តីប្រកាសរបស់មេដឹកនាំ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top