ប៉ារីស៖ កាលពីថ្ងៃសៅរ៍ ពលរដ្ឋសរុបចំនួន២៥០.០០០នាក់ បាននាំគ្នាដើរដង្ហែតាមផ្លូវក្នុងប្រទេសបារាំង រួមទាំងពលរដ្ឋ៧៥.០០០នាក់នៅទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងក្រុមស្តាំនិយម ។
ក្រុមសហព័ន្ធការងារទូទៅ ហៅកាត់ថា CGT បានរាប់ពីចំនួនមនុស្សចំនួន៦៤០.០០០នៅក្នុងការប្រមូលផ្តុំចំនួន១៥០កន្លែងនៅទូទាំងប្រទេស រួមទាំង២៥០.០០០នាក់នៅទីក្រុងប៉ារីស ។
ប៉ូលិសបានឱ្យដឹងថា ពលរដ្ឋចំនួន៩នាក់ត្រូវបានចាប់ខ្លួននៅក្រៅពិធីដង្ហែក្នុងទីក្រុងប៉ារីស ហើយមន្រ្តីប៉ូលិសចំនួន៣នាក់បានរងរបួសស្រាល ។
ប្រធានក្រុម La France Insoumise (LFI) ដែលកំពុងចាកចេញ នៅក្នុងរដ្ឋសភា Mathilde Panot បានអំពាវនាវឱ្យអ្នកបោះឆ្នោត ប្រមូលផ្តុំនៅក្នុងការបោះឆ្នោត នីតិបញ្ញត្តិ នៅខាងក្រៅបាតុកម្មនៅក្រុង ប៉ារីស។
លោកស្រីបន្តឲ្យដឹងថា “ជម្រើសដែលនឹងត្រូវធ្វើនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៧ ខែកក្កដា ជាមួយនឹងសន្លឹកឆ្នោតរបស់បងប្អូនជនរួមជាតិរបស់យើងគឺ ថាតើ វាជាសិទ្ធិឬក៏អ្វីដែលជារបស់យើង” ។
លោក Francois Hollande អតីតប្រធានាធិបតីបារាំង បានថ្លែងថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតនីតិបញ្ញត្តិក្នុងនាមជាបេក្ខជននៅ Correze ។
គាត់បានប្រាប់ដល់សារព័ត៌មាននៅ Tulle ថា “ប្រសិនបើខ្ញុំធ្វើការសម្រេចចិត្តនេះ វាគឺដោយសារតែខ្ញុំមានអារម្មណ៍ថា ស្ថានភាពនេះគឺធ្ងន់ធ្ងរជាងអ្វីដែលធ្លាប់មាន…” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា