សិង្ហបុរី៖ យោងតាមអាជ្ញាធរ ដែនសមុទ្រ និងកំពង់ផែសិង្ហបុរី ហៅកាត់ (MPA)។នាវាមុជទឹកដែលមានទង់ជាតិហូឡង់ Vox Maxima បានបុកជាមួយកប៉ាល់ លេនដ្ឋាន ដែលមានទង់ជាតិសិង្ហបុរី Marine Honor នៅស្ថានីយ Pasir Panjang កាលពីថ្ងៃសុក្រ ដែលនាំឱ្យមានការលេចធ្លាយប្រេង ។
អាជ្ញាធរ MPA បានឲ្យដឹងថា ធុងដឹកទំនិញដែលខូចនៅលើនាវា Marine Honor ត្រូវបានដាក់នៅដាច់ដោយឡែក ហើយការកំពប់ដែលមានផ្ទុក ហើយខាង MPA បានបញ្ជាក់ថា យានឆ្លើយតបការកំពប់ប្រេងត្រូវបានបញ្ជូនសម្រាប់ប្រតិបត្តិការសម្អាត ។
នាវាទាំង២ត្រូវបានបោះយុថ្កាដោយសុវត្ថិភាព ដោយមិនមានការរាយការណ៍ណាមួយថា មានអ្នករងរបួសអ្វីនោះទេ ៕
រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
