បរទេស ៖ យោងតាមការចេញផ្សាយ របស់ The RTបានឲ្យដឹងថា យុទ្ធជនក្រុមហាម៉ាស់ បានសម្លាប់ទាហានអ៊ីស្រាអែល៨នាក់ នៅក្នុងការវាយឆ្មក់ នៅភាគខាងត្បូងតំបន់ហ្គាហ្សា ដែលជាការកត់សម្គាល់មួយ នៃឧប្បត្តិហេតុដ៏អាក្រក់បំផុត របស់កងកម្លាំងយោធាអ៊ុយក្រែនIDF នៅក្នុងតំបន់ប្រយុទ្ធគិតចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន ។
កងពលតូច Hamas Al Qassam បាននិយាយថា ខ្លួនបានធ្វើ ការវាយឆ្មក់ដ៏ស្មុគស្មាញ ប្រឆាំងនឹងយានជំនិះរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង Tal al-Sultan ដែលស្ថិតនៅភាគខាងលិចទីក្រុង Rafah ។
ឧបទ្ទវហេតុនេះបានចាប់ផ្តើម ដោយការវាយប្រហារលើរថយន្តឈូសឆាយយោធា ដែលបានផ្ទុះឆេះឡើងហើយកងទ័ពអ៊ីស្រាអែលផ្សេងទៀតបានមកដល់ដើម្បីជួយសង្គ្រោះសមាជិកនាវិកដែលរងរបួស ហើយក្រុមប៉ាឡេស្ទីនបានវាយប្រហារ រថពាសដែករបស់ពួកគេ ដែលបណ្តាលឱ្យមានអ្នករងរបួសបន្ថែមទៀត ។
IDF បាននិយាយថាឧបទ្ទវហេតុនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ដើម្បីពិនិត្យមើលមូលហេតុ ដែលអាចកើតមានហើយ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Israel Katz បានចូលគោរពវិញ្ញាណក្ខន្ធទាហាន ដែលបានដួលរលំដោយនិយាយថា ថ្ងៃសៅរ៍ម្សិលមិញនេះគឺស្ថានភាពដ៏លំបាកបំផុត ដែលកូនប្រុសច្បង របស់យើង៨នាក់ ត្រូវបានសម្លាប់នៅរ៉ាហ្វា ៕
ប្រែសម្រួល៖ស៊ុនលី