មហាសន្និបាតវេទិកា ច្រកសមុទ្រតៃវ៉ាន់លើកទី ១៦ បានបើកធ្វើនៅទីក្រុង Xiamen ប្រទេសចិនកាលពីថ្ងៃទី ១៥ ខែមិថុនា ។ លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិន បានចូលរួមនិងថ្លែងសុន្ទរកថា ។
លោក Wang Huning បានលើកឡើងថា កាលពីខែមេសាឆ្នាំនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានគិតគូរពីផលប្រយោជន៍រួម និងសុខុមាលភាពយូរអង្វែង របស់ប្រជាជាតិចិន និង បានថ្លែងសុន្ទរកថាដ៏សំខាន់ ដែលផ្តោតលើការក្តាប់ជាប់នូវស្ថានភាពទូទៅ នៃទំនាក់ទំនង រវាងត្រើយ ទាំងសាងខាង នៃច្រកសមុទ្រតៃវ៉ាន់ និងរួមគ្នា ស្វែងរកអនាគតដ៏ភ្លឺស្វាង នៃការបង្រួបបង្រួមមាតុ ប្រទេសនិងការ ស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ដែលបានចង្អុលបង្ហាញផ្លូវដើរ ទៅមុខសម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងរវាងត្រើយទាំងសាងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងការរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
ជនរួមជាតិនៃត្រើយ ទាំងសាងខាងនៃច្រកសមុទ្រតៃវ៉ាន់ ត្រូវប្រកាន់ខ្ជាប់នូវ អាកប្បកិរិយាមានទំនួល ខុសត្រូវចំពោះប្រវត្តិសាស្ត្រនិងប្រជាជាតិ ធ្វើការប្រឆាំងជាដាច់ខាត ចំពោះពួកអបគមន៍ និយមដែលចង់ឱ្យតៃវ៉ាន់ ឯករាជ្យនិងការ ជ្រៀតជ្រែក ពីខាងក្រៅ រួមគ្នាគាំពារសន្តិភាព និងសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ និងរួមគ្នាជំរុញ ឱ្យទំនាក់ទំនង រវាងត្រើយទាំងសាង ខាងនៃច្រកសមុទ្រតៃវ៉ាន់ ត្រឡប់ទៅតាមផ្លូវត្រឹមត្រូវឡើងវិញ ។