បរទេស៖ អភិបាលរដ្ឋញូវយ៉កមកពីគណបក្សប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក លោកស្រី Kathy Hochul បានស្នើច្បាប់ហាមប្រាមពាក់ ម៉ាសមុខនៅលើប្រព័ន្ធរថភ្លើងក្រោមដីក្នុងទីក្រុង NYC ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើ ប្រឆាំងនឹងពួកយូដា ដោយអះអាងថា ឧក្រិដ្ឋជនកំពុងលាក់អត្តសញ្ញាណ របស់ពួកគេដោយប្រើរបាំងមុខ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មុនពេលការរាតត្បាតជំងឺ Covid-19 ទីក្រុងញូវយ៉កមានច្បាប់ហាមប្រាមរបាំងមុខនៅទីសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់នោះត្រូវបានផ្អាកនៅឆ្នាំ២០២០ ដោយសារជំងឺរាតត្បាត ហើយអាជ្ញាធរទីក្រុងបានដាក់របាំង មុខជាកាតព្វកិច្ចសម្រាប់អ្នកជិះរថភ្លើងក្រោម ដីទាំងអស់រហូតដល់ខែកញ្ញា ឆ្នាំ ២០២២។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Albany កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Hochul បាននិយាយថា លោកស្រីកំពុងពិភាក្សាជាមួយសមាជិកសភាអំពីព័ត៌មានលម្អិតនៃច្បាប់ស្តីពីការហាមឃាត់របាំងមុខម្តងទៀត ដោយកត់សម្គាល់ថា គោលការណ៍នេះត្រូវតែកំណត់យ៉ាងច្បាស់ដើម្បីរួមបញ្ចូល “ការលើកលែងសម្រាប់អ្នកសុទិដ្ឋិនិយម” សម្រាប់ ការប្រើប្រាស់របាំងមុខសម្រាប់គោលបំណងសុខភាព វប្បធម៌ ឬសាសនា។
លោកស្រី Hochul បាននិយាយថា “យើងនឹងមិនអត់ឱនឱ្យបុគ្គល ដែលប្រើរបាំងមុខដើម្បីគេចចេញពីការ ទទួលខុសត្រូវចំពោះអាកប្បកិរិយាឧក្រិដ្ឋកម្ម ឬការគំរាមកំហែង”នោះទេ ដោយបន្ថែមថា ក្រុមរបស់លោកស្រីកំពុង “ធ្វើការលើដំណោះស្រាយ” នេះ។
អភិបាលក្រុងញូវយ៉ក លោក Eric Adams ក៏បានលើកឡើងផងដែរអំពីការស្តារឡើងវិញ នូវកំណែមួយចំនួន នៃការហាមប្រាមរបាំងមុខ ឬម៉ាសបិទមុខ និងការវិលត្រឡប់ទៅកាន់របៀប ដែលកើតមានមុនពេលជំងឺ រាតត្បាតដោយទទូចថា មនុស្សមិន គួរពាក់ម៉ាស់នៅពេលតវ៉ា៕
ប្រែសម្រួលៈ ណៃ តុលា