ស្វីស៖ ប្រទេស និងស្ថាប័នសរុបជាង ៨០ មកពីជុំវិញពិភពលោកកាលពីថ្ងៃអាទិត្យ បានអនុម័តសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យបញ្ចប់ សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ឱ្យបានឆាប់ ដោយផ្អែកលើច្បាប់អន្តរជាតិ បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ នៅឯរមណីយដ្ឋានមួយកន្លែងរបស់ប្រទេសស្វីស។
សេចក្តីថ្លែងការណ៍ ដែលត្រូវបានអនុម័តដោយ បណ្តាប្រទេសលោកខាងលិច ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ពីអាស៊ីដល់ទ្វីបអាហ្រ្វិក ធម្មនុញ្ញអង្គការសហប្រជាជាតិបាននិយាយថា “រួមទាំងគោលការណ៍នៃការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាពនៃរដ្ឋទាំងអស់ អាចនិងនឹងបម្រើជាមូលដ្ឋាន ក្នុងការសម្រេចបាននូវភាពទូលំទូលាយ សន្តិភាពត្រឹមត្រូវ និងស្ថិតស្ថេរនៅអ៊ុយក្រែន”។
កិច្ចប្រជុំកំពូលនៅរមណីយដ្ឋាន Burgenstock ត្រូវបានចូលរួមដោយប្រទេស និងអង្គការសរុបប្រហែល ១០០ ប៉ុន្តែប្រទេសរុស្ស៊ី និងប្រទេសគាំទ្រដ៏សំខាន់របស់ខ្លួន គឺប្រទេសចិន មិនបានចូលរួមនោះទេ ដែលធ្វើឱ្យមានការពិបាក សម្រេចបាននូវផែនការនេះ ។
ជាមួយគ្នានេះដែរ ប្រទេសប្រេស៊ីល ឥណ្ឌា អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង និងប្រទេសមួយចំនួនទៀត ដែលចូលរួមក្នុងការជួបជុំនេះ មិនបានចុះហត្ថលេខាលើសេចក្តីប្រកាសនេះ ដែលប៉ះពាល់ដល់សុវត្ថិភាពនុយក្លេអ៊ែរ សន្តិសុខស្បៀង និងការដោះលែងអ្នកទោស និងអ្នកនិរទេសផងដែរ។
ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ដែលបានធ្វើការជំរុញការទូត ដើម្បីទាក់ទាញគណៈប្រតិភូឱ្យបានច្រើន តាមដែលអាចធ្វើទៅបានបាននិយាយថា ព្រឹត្តិការណ៍នេះគឺជា “ជោគជ័យដ៏ធំមួយសម្រាប់អ៊ុយក្រែន និងសម្រាប់ដៃគូទាំងអស់” ៕
ប្រែសម្រួល ឈូក បូរ៉ា