ព័ត៌មានអន្តរជាតិ

Update៖ កិច្ចប្រជុំកំពូលស្តីអំពី ការស្វែងរកសន្តិភាពនៅអ៊ុយក្រែន នៅក្នុងប្រទេសស្វីស លទ្ធផលមិនទាន់បានល្អ និងមិនដឹងច្បាស់ថា នឹងបន្តពិភាក្សាគ្នាទៀតនោះដែរ

AFP

BUERGENSTOCK៖ មហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុង កិច្ចប្រជុំកំពូលនៅប្រទេសស្វីស បានបរិហារការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ប៉ុន្តែពួកគេបានបរាជ័យក្នុងការបញ្ចុះបញ្ចូលរដ្ឋ មិនចូលបក្សសម្ព័ន្ធធំៗឱ្យចូលរួមក្នុង សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ហើយគ្មានប្រទេសណាមួយចេញមុខ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចពិភាក្សាគ្នា នៅវគ្គបន្តនោះទេ ។

គួរបញ្ជាក់ថា ប្រទេសជាង ៩០ បានចូលរួមកិច្ចពិភាក្សារយៈពេល២ថ្ងៃនៅឯរមណីយដ្ឋាន Alpine របស់ប្រទេសស្វីស តាមការបញ្ជារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលចាត់ទុកថា ជា “កិច្ចប្រជុំកំពូលសន្តិភាព” ទោះបីជាទីក្រុងម៉ូស្គូ មិនត្រូវបានអញ្ជើញក៏ដោយ ។

ប្រទេសរុស្ស៊ី បានសើចចំអកព្រឹត្តិការណ៍នេះពីចម្ងាយ ។ ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការនៅឱ្យឆ្ងាយទាំងអស់ ប៉ុន្តែបានធានាថា កិច្ចប្រជុំកំពូលនឹងមិនសម្រេចបាននូវ គោលដៅរបស់អ៊ុយក្រែន ក្នុងការបញ្ចុះបញ្ចូលប្រទេសធំៗពី “ពិភពលោកខាងត្បូង” ឱ្យចូលរួមដាក់ភាពឯកោសម្រាប់ប្រទេសរុស្ស៊ី នោះទេ ។

សម្រាប់ប្រទេសប្រេស៊ីល បានចូលរួមត្រឹមតែជា “អ្នកសង្កេតការណ៍” ប៉ុណ្ណោះ។ ហើយនៅទីបញ្ចប់ ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ិកស៊ិក អារ៉ាប៊ីសាអូឌីត និងអាហ្រ្វិកខាងត្បូង សុទ្ធតែបានដកចេញហត្ថលេខា របស់ពួកគេចេញពីសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំនេះ បើទោះបីជាបញ្ហាចម្រូងចម្រាសមួយចំនួន ត្រូវបានលុបចោលដោយក្តីសង្ឃឹម នៃការគាំទ្រកាន់តែទូលំទូលាយក៏ដោយ ។

យ៉ាងណាក៏ដោយ សន្និសីទបានផ្តល់ឱកាសដល់ក្រុង គៀវ ដើម្បីបង្ហាញពីការគាំទ្រពី សម្ព័ន្ធមិត្តលោកខាងលិច ដែលខ្លួនបានលើកឡើងថា ខ្លួនត្រូវការបន្តការប្រយុទ្ធ ជាមួយសត្រូវធំជាងនេះថែមទៀត ។

លោក Zelenskyy បានថ្លែងថា “យើងកំពុងឆ្លើយតបទៅនឹងការ ឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ី មកលើអ៊ុយក្រែន មិនត្រឹមតែជាមួយនឹងការ ការពារជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនងការទូត ពេញលក្ខណៈផងដែរ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top