បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ធនាគារជាតិនៃអ៊ុយក្រែនហៅកាត់ថា NBU បានបង្កើតយន្តការមួយដែលនឹងដាក់សម្ពាធដល់ធនាគារអន្តរជាតិដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ឱ្យបោះបង់ចោលអាជីវកម្មនិងទំនាក៉ទំនងរវាងក្រុមហ៊ុនជាមួយនឹងប្រទេសរុស្សី។
យោងតាមលិខិតពី NBU បានសរសេរថាប្រសិនបើធនាគារបរទេសមិនបិទអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីទេ និយតករអ៊ុយក្រែននឹងមានសិទ្ធិកាន់កាប់ការគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់ក្រុមហ៊ុនទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន។
របាយការណ៍ក៏បានបង្ហាញដែរថាប្រសិនបើ NBU រកឃើញក្រុមហ៊ុនមួយមាន ប្រតិបត្តិការអាជីវកម្មដែលមានកំហុស នោះម្ចាស់ភាគហ៊ុនបរទេសនឹងត្រូវបានដកហូតសិទ្ធិបោះឆ្នោតនៅឯកិច្ចប្រជុំហើយនឹងចាត់ទុកថា នេះជាការរាយការណ៍ជាសំខាន់ឬនឹងអាចមានការបណ្តេញអ្នកគ្រប់គ្រងទៀតផង។
ឯកសារ NBU ត្រូវបានគេរាយការណ៍ថាបានចុះបញ្ជីធនាគារបរទេសចំនួន៩ដែលមានសាខាទាំងនៅក្នុងអ៊ុយក្រែននិងរុស្ស៊ី។ ធនាគារទាំងនោះរួមមានទាំង Raiffeisen Bank International (RBI របស់ប្រទេសអូទ្រីស) ធនាគារ OTP របស់ប្រទេសហុងគ្រី ធនាគារ BNP Paribas របស់បារាំង និងក្រុមហ៊ុន Credit Agricole ក្រុមហ៊ុន SEB របស់ស៊ុយអែត ធនាគារ US Citi Group របស់អ៊ីតាលី Intesa Sanpaolo អ្នកផ្តល់ប្រាក់កម្ចីហូឡង់ ING និងធនាគារ Deutsche Bank របស់អាល្លឺម៉ង់៕ ប្រែសម្រួល៖ស៊ុនលី