ព័ត៌មានអន្តរជាតិ

លោក ពូទីន នឹងធ្វើទស្សនកិច្ចរយៈពេល ២ថ្ងៃទៅកាន់កូរ៉េខាងជើង ចាប់ពីថ្ងៃទី១៨ ខែមិថុនាដើម្បីជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន

Kyodo

សេអ៊ូល៖ ប្រទេសទាំងពីរបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃអង្គារនេះ ដោយលោក ពូទីន ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីពិភាក្សាផ្នែកយោធា និងកិច្ចសហប្រតិបត្តិការផ្សេងទៀត។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោកស្រី Yury Ushakov បានឲ្យដឹងថា លោក ពូទីន គ្រោងនឹងជួបលោក គីម នៅថ្ងៃពុធ ហើយមេដឹកនាំទាំងពីរ ទំនងជាអាចចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ពូទីន​ទៅ​កូរ៉េ​ខាង​ជើង​នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ចាប់​តាំង​ពី​ខែ​កក្កដា​ឆ្នាំ២០០០ ដែល​ជា​ពេល​ដែល​ប្រទេស​អាស៊ី​ត្រូវ​បាន​ដឹក​នាំ​ដោយ​ឪពុក​ចុង​របស់​លោក គីម គឺ​លោក គីម ជងអ៊ីល។ ប្រទេសទាំងពីរ បាននិងកំពុងពង្រឹងទំនាក់ទំនងរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយទីក្រុងព្យុងយ៉ាងត្រូវបានចោទប្រកាន់ពីបទផ្តល់អាវុធដល់ទីក្រុងម៉ូស្គូ។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍កាលពីថ្ងៃចន្ទថា លោកពូទីន នឹង “បំពេញទស្សនកិច្ចផ្លូវរដ្ឋ” ទៅកាន់ប្រទេសនៅថ្ងៃអង្គារ និងថ្ងៃពុធ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top