ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យចិន ៖ ការទាមទារឯកតោភាគី របស់ហ្វីលីពីន លើសមុទ្រចិន ខាងត្បូង រំលោភលើសិទ្ធិអធិបតេយ្យភាព និងដែនសមត្ថកិច្ចរបស់ចិន

China Daily

ប៉េកាំង ៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា ការដាក់ស្នើឯកតោភាគី របស់ហ្វីលីពីនលើវិសាលភាព នៃធ្នើក្រោមសមុទ្ររបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង បានរំលោភលើសិទ្ធិ អធិបតេយ្យភាពនិងយុត្តាធិការរបស់ចិន ដោយបំពានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ និង ប្រឆាំងនឹងសេចក្តីប្រកាស ស្តីពីការប្រតិបត្តិ នៃភាគីនានា នៅសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបាន ស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែមិថុនា ដោយក្រសួងការបរទេសហ្វីលីពីន ដែលបានឲ្យដឹងថា ហ្វីលីពីន បានបញ្ជូនព័ត៌មានទៅគណៈកម្មការអង្គការសហប្រជាជាតិ ស្តីពីដែនកំណត់ នៃខ្ពង់រាបទ្វីបលើវិសាលភាព នៃធ្នើក្រោមបាតសមុទ្រ របស់ខ្លួននៅសមុទ្រចិនខាងត្បូង ជាកន្លែងដែលខ្លួន បានស្វែងរកសិទ្ធិផ្តាច់មុខក្នុងការទាញយកធនធាន។

លោកបានលើកឡើងថា “ប្រទេសចិន បានកត់សម្គាល់ពីការអភិវឌ្ឍន៍ ហើយយើងកំពុងព្យាយាម ដើម្បីទទួលបានព័ត៌មាន បន្ថែមអំពីរឿងនេះ” ។ លោក​បាន​បន្ថែម​ថា មាន​បញ្ហា​ទឹកដី និង​ជម្លោះ​ជុំវិញ​ការកំណត់​ដែន​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ចិន និង​ហ្វីលីពីន។

អ្នកនាំពាក្យរូបនេះបានបន្ដថា “អនុលោមតាមវិធាន នៃនីតិវិធីរបស់គណៈកម្មាការ អង្គការសហប្រជាជាតិ ស្តីពីដែនកំណត់ នៃខ្ពង់រាបទ្វីប គណៈកម្មាការនឹង មិនពិចារណា ឬមានលក្ខណៈគ្រប់គ្រាន់ក្នុងការដាក់ស្នើដោយហ្វីលីពីន ប្រសិនបើវាពាក់ព័ន្ធនឹងការ កំណត់ដែនទឹក ដែលមានជម្លោះ” ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top