ព័ត៌មានអន្តរជាតិ

ឃ្លាំងអាវុធ នុយក្លេអ៊ែររបស់ចិន ឈានដល់ ៥០០ក្បាលនៅឆ្នាំ២០២៤

Kyodo

ឡុងដ៌៖ ក្រុមអ្នកស្រាវជ្រាវ សន្តិសុខអន្តរជាតិបានឲ្យដឹងថា ប្រទេសចិនទំនងជាបានបង្កើន ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួនដោយក្បាលគ្រាប់ចំនួន ៩០ ដល់ចំនួនសរុប ៥០០គ្រាប់ក្នុងរយៈពេល ១២ ខែដល់ខែមករា ឆ្នាំ២០២៤ ដោយចង្អុលបង្ហាញថា ទីក្រុងប៉េកាំង កំពុង “ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួនលឿន ជាងប្រទេសដទៃទៀត” ។

ចំនួនក្បាលគ្រាប់សរុបដែលស្តុកទុកសម្រាប់ប្រើប្រាស់ជាសក្តានុពលក្នុងចំណោមមហាអំណាចនុយក្លេអ៊ែរទាំងប្រាំ ដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង និងអង់គ្លេស បូករួមទាំងរដ្ឋនុយក្លេអ៊ែររបស់ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង និងអ៊ីស្រាអែល បានកើនឡើងពីប្រាំបួនដល់ ៩,៥៨៥គ្រាប់ នេះ​បើ​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព។

ក្រុមអ្នកគិតបានឲ្យដឹង នៅក្នុងរបាយការណ៍ប្រចាំ ឆ្នាំរបស់ខ្លួនថា រួមទាំងក្បាលគ្រាប់ដែលចូលនិវត្តន៍ ស្តុកនុយក្លេអ៊ែរសរុបរបស់ប្រទេសទាំងប្រាំបួន ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៣៩១ ទៅ ១២,១២១គ្រាប់ ។

ប្រភពបានបន្ថែមថា “ចំនួន និងប្រភេទ អាវុធនុយក្លេអ៊ែរក្នុងការអភិវឌ្ឍន៍ បានកើនឡើង នៅពេលដែលរដ្ឋនានា បង្កើនការពឹងផ្អែករបស់ពួកគេ លើការទប់ស្កាត់នុយក្លេអ៊ែរ”។

ទាក់ទិននឹងប្រទេសចិន ក្រុមអ្នកគិតបានឲ្យដឹងថា ខ្លួនអាចមានយ៉ាងហោចណាស់ មីស៊ីលផ្លោងអន្តរទ្វីបជាច្រើន ដែលអាចត្រូវបានប្រើដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ដូចជារុស្ស៊ី ឬសហរដ្ឋអាមេរិកនៅវេននៃទសវត្សរ៍នេះ ទោះបីជាឃ្លាំងផ្ទុកក្បាលគ្រាប់ របស់វានៅតែត្រូវបានគេរំពឹងថា នឹងនៅតែតូចជាង មហាអំណាចនុយក្លេអ៊ែរទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top