ព័ត៌មានអន្តរជាតិ

លោក Blinken សន្យាផ្គត់ផ្គង់អាវុធឡើងវិញ ទៅឲ្យលោក Netanyahu ក្រោយជំនួប

RT NEWS
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា បានដាក់សម្ពាធលើសហរដ្ឋអាមេរិក ជុំវិញការផ្គត់ផ្គង់អាវុធ ដែលប្រទេសរបស់លោកត្រូវការ ក្នុងសង្គ្រាមរបស់ខ្លួន ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas។

កន្លងមកនេះសហរដ្ឋអាមេរិក បានផ្អាកការផ្គត់ផ្គង់សព្វាវុធទៅឱ្យ អ៊ីស្រាអែលនៅដើមខែឧសភា ចំពេលមានការអំពាវនាវឱ្យខ្លួន កាត់បន្ថយការវាយលុករបស់ខ្លួនលើទីក្រុង Rafah ដែលមានប្រជាជនច្រើន នៅភាគខាងត្បូងហ្គាហ្សា។

" "

ការដឹកជញ្ជូនតាមសេចក្តីរាយការណ៍ រួមមានគ្រាប់បែកចំនួន ៣៥០០ សម្រាប់យន្តហោះចម្បាំង។ ការវាយលុករបស់រដ្ឋជ្វីហ្វលើទីក្រុង Rafah បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីន រាប់ពាន់នាក់ស្លាប់ និងរងរបួស នេះបើយោងតាមអាជ្ញាធរ ដែលគ្រប់គ្រងដោយក្រុមហាម៉ាសក្នុងតំបន់។

" "

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើ X កាលពីថ្ងៃអង្គារ លោក Netanyahu បាននិយាយជាភាសាអង់គ្លេសថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធានាគាត់ថា សេតវិមាន កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីលុបបំបាត់ការកកស្ទះទាំងនេះ ដោយសំដៅលើការផ្គត់ផ្គង់អាវុធ។

សេចក្តីថ្លែងការណ៍នេះបញ្ជាក់ពី របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចុងក្រោយ បង្អស់ដែលថា ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ Blinken កាលពីសប្តាហ៍មុន នៅទីក្រុងយេរូសាឡឹមដែរថា លោក Netanyahu បានទាមទារឱ្យដកចេញនូវរបាំងការពារ ដែលនឹងធ្វើឲ្យមានលំហូរសាជាថ្មីនៃ អាវុធអាមេរិកមកកាន់ប្រទេសអ៊ីស្រាអ៊ែល ៕

ប្រែសម្រួល៖ ស៊ុន លី

To Top