ព័ត៌មានអន្តរជាតិ

ប្រទេសស៊ុយអែត នឹងបើកទ្វារផ្ទះទទួលទាហាន និងអាវុធនុយក្លេអ៊ែរ របស់អាមេរិក

RT News

បរទេស៖ សមាជិកសភានៅទីក្រុង Stockholm បានអនុម័ត កិច្ចព្រមព្រៀង ការពារជាតិដ៏ចម្រូងចម្រាស ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលអនុញ្ញាត ឱ្យទាហានអាមេរិក ចូលទៅកាន់មូលដ្ឋានយោធា ស៊ុយអែតចំនួន ១៧ និងកន្លែងហ្វឹកហាត់ ។ ក្រុមអ្នករិះគន់បានរិះគន់ កិច្ចព្រមព្រៀងនេះ សម្រាប់ការមិនរារាំងអាវុធ នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក យ៉ាងច្បាស់ពីការដាក់ពង្រាយ នៅក្នុងប្រទេសស៊ុយអែត ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (DCA) ត្រូវបានចុះហត្ថលេខារវាងរដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin កាលពីខែធ្នូឆ្នាំមុន ប៉ុន្តែត្រូវការការយល់ព្រមពីសភាដើម្បីចូលជាធរមាន។ កាលពីថ្ងៃអង្គារ សមាជិកសភានៅទីក្រុង Stockholm បានគាំទ្រ DCA យ៉ាងច្រើនលើសលប់ ដោយមានសមាជិកសភាចំនួន ២៦៦ នាក់បានបោះឆ្នោតគាំទ្រ, ៣៧នាក់ប្រឆាំង និង ៤៦នាក់ អវត្តមាន។ ក្នុងនាមជាការបោះឆ្នោតជាន់ខ្ពស់ សំឡេងភាគច្រើនបីភាគបួនដែលមានសមាជិកសភាច្រើនជាងពាក់កណ្តាលគឺត្រូវការសម្រាប់ច្បាប់នេះដើម្បីអនុម័ត។

កិច្ចព្រមព្រៀងនេះត្រូវបានជំទាស់ដោយភាគីឆ្វេង និងបៃតង ដែលបានអះអាងថា កតិកាសញ្ញានេះគួរតែបញ្ជាក់យ៉ាងច្បាស់ថា ស៊ុយអែតនឹងមិនធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែរ។

សមាគមសន្តិភាព និងមជ្ឈត្តកម្មស៊ុយអែត ដែលជាអង្គការ មិនរកប្រាក់ចំណេញដ៏ធំប្រឆាំងនឹងសង្រ្គាម គឺបានថ្កោលទោសទង្វើនេះថា ជាអង្គការដែលបង្កើន ភាពតានតឹង និងហានិភ័យសន្តិសុខ សម្រាប់ស៊ុយអែត ដោយអះអាងថា កិច្ចព្រមព្រៀង គឺក្បត់ការរំពឹងទុក របស់អ្នកបោះឆ្នោត សម្រាប់ប្រទេសគ្មាននុយក្លេអ៊ែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top