ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ខាងបញ្ហាអន្តរជាតិ របស់ប្រទេសអ៊ីតាលី ៖ ប្រទេស G៧ ជាការគំរាមកំហែង ពិតប្រាកដ ចំពោះសន្តិភាព សកលលោក

ថ្ងៃទី ១៥ ខែមិថុនា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលប្រទេស G៧ បានបិទបញ្ចប់នៅប្រទេសអ៊ីតាលី ។ អ្នកជំនាញខាងបញ្ហា អន្តរជាតិរបស់ប្រទេស អ៊ីតាលី បានលើកឡើងដោយត្រង់ៗថា ប្រទេស G៧ជាការគំរាមកំហែង ពិតប្រាកដ ចំពោះសន្តិភាពសកលលោក ។

ក្នុងអំឡុងកិច្ចប្រជុំកំពូលប្រទេស G៧ អ្នកដឹកនាំ នៃប្រទេស G៧បានយល់ព្រមថា នៅមុន ដំនាច់ឆ្នាំនេះ នឹងផ្តល់ឥណទាន ប្រហែល៥ម៉ឺនលានដុល្លារ អាមេរិក ដល់អ៊ុយក្រែន ដោយយកការប្រាក់ ដែលបានពីការបង្ក កទ្រព្យសម្បតិ្តរបស់រុស្ស៊ី ជារបស់បញ្ចាំ ។ រីឯអាមេរិកវិញ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខ រយៈពេល១០ឆ្នាំ ជាមួយអ៊ុយក្រែន ហើយនឹងបន្តផ្តល់ជំនួយយោធា យ៉ាងទូលំទូលាយ ដល់អ៊ុយក្រែនទៀតផង ។ ទង្វើបង្កើត“បក្ខពួក” ញុះញង់ និងបង្កការបដិបក្ខគ្នា ជាក្រុមបែបនេះ បានរងការរិះគន់យ៉ាងខ្លាំងក្លា ពីគ្រប់មជ្ឈដ្ឋាន ។

អ្នកជំនាញខាងបញ្ហាអន្តរជាតិ និងជាអ្នកសារព័ត៌មាន របស់ប្រទេសអ៊ីតាលីបានថ្លែងថា ពាក្យសំដីដែលលើកឡើងក្នុងកិច្ចប្រជុំកំពូលប្រទេស G៧ គឺជាឡូហ្ស៊ីកសង្គ្រាម ដែលឆ្ពោះទៅរកទិសដៅឡើងកម្តៅ នៃសង្គ្រាមនុយក្លេអ៊ែរ វាលើសពីព្រំដែន នៃការការពារសន្តិសុខផ្ទាល់ខ្លួនហើយ ។ ការគំរាមកំហែងពិតប្រាកដ ចំពោះសន្តិភាពសកលលោក គឺប្រទេស ដែលចង់ធ្វើជាប៉ូលីសសកលលោក បង្ខិតបង្ខំ ឱ្យប្រទេសដទៃ អនុវត្តតាមឆន្ទៈរបស់ខ្លួន និងបន្តញុះញង់ និងផ្តល់អាវុធដល់អ៊ុយក្រែន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងច្រើន ស្លាប់បាត់បង់ជីវិតនិងរងរបួស ៕

To Top