ព័ត៌មានអន្តរជាតិ

បេសកជន​អាមេរិក ជំរុញ​ឲ្យ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅតាមព្រំដែន​រវាងលីបង់ និង​អ៊ីស្រាអែល

Afp

បេរូត៖ ទីភ្នាក់ងារសារព័ត៌មានជាតិបានរាយការណ៍ថា ប្រេសិតអាមេរិកលោក Amos Hochstein បានអំពាវនាវឱ្យមានការបន្ធូរបន្ថយជាបន្ទាន់ក្នុងការផ្លាស់ប្តូរការប្រយុទ្ធគ្នា ឆ្លងកាតើព្រំដែនរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងបេរ៉ូត លោក Hochstein បានឲ្យដឹងថា វាគឺជាផលប្រយោជន៍របស់មនុស្សគ្រប់គ្នាក្នុងការដោះស្រាយជម្លោះតាមខ្សែបន្ទាត់ពណ៌ខៀវរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា យ៉ាងឆាប់រហ័ស និងការទូត ដោយកត់សម្គាល់ថាវាជា “អាចសម្រេចបាន និងបន្ទាន់”។

ការកត់សម្គាល់របស់លោក Hochstein បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់លោក ជាមួយប្រធានសភាលីបង់លោក Nabih Berri ដែលលោកបានពិភាក្សាអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលលើតំបន់ហ្គាហ្សាជាមួយអ៊ីស្រាអែល។

បេសកជនអាមេរិករូបនេះ ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីលីបង់ Najib Mikati ដែលបានឲ្យដឹងថា “លីបង់មិនស្វែងរកការកើនឡើងនោះទេ ហើយអ្វីដែលទាមទារ គឺបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល ដែលកំពុងបន្តប្រឆាំងនឹងលីបង់ ហើយត្រលប់ទៅភាពស្ងប់ស្ងាត់ និងស្ថិរភាពនៅព្រំដែនភាគខាងត្បូង”។

លោក Hochstein បានបន្ដថា “បទឈប់បាញ់នៅហ្គាហ្សា ឬដំណោះស្រាយការទូតជំនួសក៏អាចនាំជម្លោះឆ្លងកាត់ខ្សែបន្ទាត់ខៀវដល់ទីបញ្ចប់ដែរ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top