ព័ត៌មានអន្តរជាតិ

មេដឹកនាំបក្សប្រឆាំង របស់ប្រទេសអូស្ត្រាលី ដាក់ចេញផែនការរោងចក្រ ថាមពលនុយក្លេអ៊ែរដំបូង គេនៅឆ្នាំ២០៣៧

AFP

លោក Peter Dutton មេដឹកនាំ នៃសម្ព័ន្ធជាតិ Liberal-National នៅថ្ងៃពុធនេះបានប្រកាសពីផែនការ របស់គាត់ក្នុងការសាងសង់ស្ថានីយ៍ថាមពល នុយក្លេអ៊ែរ ចំនួន៧ នៅជុំវិញ ប្រទេសអូស្ត្រាលី ប្រសិនបើត្រូវបានជ្រើសរើស រូបលោកឲ្យធ្វើជា នាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសកលខាងមុខ ។

ស្ថិតនៅក្រោមផែនការនេះដែរ រោងចក្រចំនួន២ដំបូង នឹងដំណើរការនៅឆ្នាំ២០៣៧ ដោយនៅសល់រោងចក្រ ចំនួន៥ទៀត តាមអ៊ីនធើរណេតនៅឆ្នា២០៥០ ។

ផ្ទាំងពាណិជ្ជកម្ម

លោក Dutton បានថ្លែងថា រោងចក្រថាមពលនុយក្លេអ៊ែរ ទាំងអស់ នឹងត្រូវបានសាងសង់ នៅទីតាំងដែលបច្ចុប្បន្នមានស្ថានីយ៍ ថាមពលដែលបានបិទ ឬគ្រោងនឹងធ្វើ ហើយគ្រឿងបរិក្ខារទាំងអស់ នឹងត្រូវគ្រប់គ្រង ដោយរដ្ឋាភិបាល។

ទីតាំងដែលបានស្នើឡើងទាំងអស់គឺ ស្ថិតនៅលើដីគោករបស់អូស្ត្រាលី ដែលមានរោងចក្រចំនួន២នៅរដ្ឋភាគខាងកើតនៃរដ្ឋ New South Wales (NSW) និងរដ្ឋ Queensland ដែលជារដ្ឋដែលជាស្រុកកំណើតរបស់លោក Dutton និងចំនួន១កន្លែងនៅភាគអាគ្នេយ៍នៃរដ្ឋ Victoria, South Australia និង Western Australia ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top