ព័ត៌មានអន្តរជាតិ

UN៖ អ៊ីស្រាអ៊ែល ប្រើប្រាស់គ្រាប់បែកកម្រិតធ្ងន់នៅតំបន់ហ្គាហ្សា ជាការរំលោភបំពានច្បាប់សង្គ្រាម

xinhua

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ ហៅកាត់ថា (UN) បានឲ្យដឹងថា ការប្រើគ្រាប់បែកធុនធ្ងន់ ម្តងហើយម្តងទៀត របស់អ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលមានពលរដ្ឋរស់នៅច្រើន បង្ហាញពីការរំលោភច្បាប់ សង្រ្គាមដដែលៗ ដោយលើកឡើងពីការវាយប្រហារចំនួន៦លើកដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន២១៨នាក់ ។


នៅក្នុងរបាយការណ៍ថ្មី ដែលត្រូវបានរិះគន់ភ្លាមៗដោយអ៊ីស្រាអ៊ែល ថាមានភាពលំអៀងយ៉ាងខ្លាំង ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារទាំង៦លើក ដែលនេះបានលើកឡើងថា ជាគំរូដែលមានជាប់ពាក់ព័ន្ធ ។

ពួកគេជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់បែកទម្ងន់២.០០០ផោនទៅលើអគារលំនៅឋាន សាលារៀន ជំរុំជនភៀសខ្លួន និងផ្សារផងដែរ ។

ការិយាល័យសិទ្ធិមនុស្សដែលត្រូវបានគេស្គាល់ដោយអក្សរកាត់ OHCHR បានឲ្យដឹងថា ខ្លួនបានផ្ទៀងផ្ទាត់ការស្លាប់ចំនួន២១៨នាក់នៅក្នុងការវាយប្រហារទាំងនោះ ដែលត្រូវបានអនុវត្តនៅដើមខែនៃសង្គ្រាមនៅថ្ងៃទី៧ ខែតុលា ប៉ុន្តែបានឲ្យដឹងថា វាមានព័ត៌មានដែលបង្ហាញពីចំនួនអ្នកស្លាប់ “អាចខ្ពស់ជាងនេះទៀត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top