ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ៖ អចលនទ្រព្យទាំងឡាយ របស់លោកខាងលិច នឹងអាចប្រឈម មុខការរឹបអូស

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួង ការបរទេសលោកស្រី Maria Zakharova បាននិយាយថា ប្រទេសរុស្ស៊ីមាន ឃ្លាំងអាវុធធំទូលាយ នៃវិធានការណ៍ នយោបាយ និងសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងការរឹបអូសទ្រព្យ សម្បត្តិអធិបតេយ្យភាពរបស់ខ្លួន រួមទាំងការរឹបអូស ទ្រព្យសម្បត្តិលោកខាងលិច នៅក្នុងប្រទេសរុស្ស៊ីផងដែរ ។

មេដឹកនាំនៃក្រុមប្រទេសទាំងប្រាំពីរឬG7 បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូល កាលពីសប្តាហ៍មុននៅទីក្រុង Apulia ប្រទេសអ៊ីតាលី ដើម្បីប្រើប្រាស់ការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំង ដើម្បីទទួលបានប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ។

លោកស្រីZakharova បានចង្អុលបង្ហាញថា ប្រទេសរុស្ស៊ីមានចំនួនសំខាន់ នៃមូលនិធិនិងទ្រព្យសម្បត្តិ របស់លោកខាងលិច ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន ។

ប្រទេស G7 បានអនុម័តជាគោលការណ៍ផែនការ របស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារ ដល់អ៊ុយក្រែ ន ដែលចេញប្រឆាំងនឹងទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលត្រូវបានបង្កកដើម្បីជួយដល់ទីក្រុងគៀវ ដើម្បីទិញអាវុធ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតឡើងវិញ

គួរឲ្យដឹងដែរថាគំនិត របស់លោកខាងលិចនាពេលកន្លងមកគឺ ការប្រើប្រាស់មូលនិធិអធិបតេយ្យភាព រុស្ស៊ីជិត៣០០ពាន់លានដុល្លារ ដែលជាប់គាំងនៅភាគខាងលិច បន្ទាប់ពីមានជម្លោះអ៊ុយក្រែននៅឆ្នាំ២០២២ ជាមូលដ្ឋានសម្រាប់ប្រាក់កម្ចី៕

ប្រែសម្រួល៖ស៊ុនលី

To Top