បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ លោកស្រី Hsiao Bi-khim បាននិយាយថារដ្ឋាភិបាលទីក្រុងតៃប៉ិ កំពុងសិក្សាពីយុទ្ធសាស្ត្រដែលត្រូវបាន ប្រើប្រាស់ដោយយោធាអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ីក្នុងការត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារដែលអាច កើតមានណាមួយនាពេលអនាគត។
ការអត្ថាធិប្បាយរបស់លោកស្រី បានកើតឡើងនៅពេលដែល ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បានសម្តែងការព្រួយបារម្ភថា ទីក្រុងប៉េកាំងដែលមើលឃើញថា កោះតៃវ៉ាន់នឹងក្លាយទៅជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន បានចោទប្រកាន់ថាបានគូសបញ្ជាក់ពីការបញ្ចូល និងការលុបបំបាត់នៃសាធារណរដ្ឋតៃវ៉ាន់ ថាជាការស្តារឡើងវិញដ៏អស្ចារ្យនោះ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយ Chatham House ដែលជាអ្នកគិតគូររបស់អង់គ្លេស នៅទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារ លោកស្រី Bi-khim បានទទូចថាកោះតៃវ៉ាន់ត្រូវតែធ្វើកំណែទម្រង់ និងធ្វើវិមជ្ឈការរចនាសម្ព័ន្ធ បញ្ជាការយោធារបស់ខ្លួន ដោយបន្ថែមថារដ្ឋាភិបាល កំពុងធ្វើសកម្មភាពយ៉ាងសកម្មរៀន ពីរបៀបការពាររបស់អ៊ុយក្រែន ដែលជាកន្លែងប្រយុទ្ធតូចជាងដែលកងកម្លាំង របស់គេបានបង្ហាញពីភាពរហ័សរហួន និងអាចសម្របខ្លួនបានយ៉ាងល្អ។
អនុប្រធានដែលត្រូវបានបោះឆ្នោត កាលពីខែមុនបានអះអាងបន្ថែមថារបបផ្តាច់ការ កំពុងស្វែងរក ឥទ្ធិពល និងអស្ថិរភាពដល់ប្រទេសដទៃទៀត តាមរយៈប្រតិបត្តិការចម្រុះដូចជា សង្គ្រាមនយោបាយ ការឈ្លានពានតាមអ៊ីនធឺណិត ការបង្ខិតបង្ខំសេដ្ឋកិច្ច និងការគំរាមកំហែងនៃកម្លាំងយោធាជាដើមផង ៕
ប្រែសម្រួល៖ ស៊ុន លី