បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងពាណិជ្ជកម្មរបស់ ប្រទេសចិនបានព្រមានថា សហភាពអឺរ៉ុបអាចបង្កឱ្យមាន សង្គ្រាមពាណិជ្ជកម្ម ប្រសិនបើវាបន្តបង្កើនភាពតានតឹងថ្មីៗណាទៀត។
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានព្រមានដោយចោទប្រកាន់ប្លុក នៃការអនុវត្តមិនយុត្តិធម៌ក្នុងអំឡុងពេល ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន រយៈពេលប្រាំបីខែរបស់ខ្លួន ចំពោះយានយន្តអគ្គិសនីរបស់ចិន។
ការព្រមាននេះកើតឡើងបន្ទាប់ពី ការប្រកាសរបស់សហភាពអឺរ៉ុប កាលពីសប្តាហ៍មុនអំពីពន្ធថ្មីដ៏ច្រើនរហូតដល់ ៣៨ភាគរយ លើក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនដែលទីក្រុងប៉េកាំង បានឆ្លើយតបដោយការបើកការស៊ើបអង្កេត ប្រឆាំងនឹងការបោះចោលក្នុងគោលបំណង ទៅលើផលិតផលសាច់ជ្រូកមួយចំនួនពីប្លុកនេះផង។
គួរឲ្យដឹងដែរថា កន្លងមក ទីក្រុងប៉េកាំងបានព្រមានថា ខ្លួននឹងកំណត់គោលដៅលើវិស័យអាកាសចរណ៍ និងកសិកម្មរបស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបនឹងបញ្ហាតម្លើងពន្ធ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
