បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឥណ្ឌាជាប្រទេសដែលមានប្រជាជន ច្រើនជាងគេក្នុងពិភពលោក ប៉ុន្តែដែលអត្រាចាប់កំណើតថ្មី កំពុងធ្លាក់ចុះយ៉ាងលឿន។
ទម្រង់ប្រជាសាស្រ្តរបស់ វាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយការឆ្លើយតបនឹងបញ្ហានេះ តម្រូវឱ្យមានវិធានការបន្ទាន់ដូចជា ការងារសម្រាប់ប្រជាជនវ័យក្មេង ដែលកំពុងរីកចម្រើនរបស់ខ្លួន និងការវិនិយោគលើការថែទាំសុខភាព និងការធានារ៉ាប់រងសម្រាប់ ពលរដ្ឋវ័យចំណាស់ផងដែរ។
គិតត្រឹមឆ្នាំ២០២៣ ប្រហែលជា ៤០ភាគរយ នៃចំនួនប្រជាជនឥណ្ឌាមានអាយុតិចជាង ២៥ឆ្នាំ ខណៈដែលប្រជាជនវ័យចំណាស់ ដែលមានអាយុលើសពី៦៥ឆ្នាំ ត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដង ក្នុងរយៈពេល២០ឆ្នាំខាងមុខ។
យោងតាមរបាយការណ៍របស់ អង្គការសហប្រជាជាតិ ប្រហែលជាមនុស្សម្នាក់ក្នុងចំណោម មនុស្សប្រាំនាក់នៅលើពិភពលោក ដែលមានអាយុក្រោម២៥ ឆ្នាំរស់នៅក្នុងប្រទេសឥណ្ឌាហើយ របាយការណ៍នេះបានសង្កេតឃើញថា ការបែងចែកអាយុរបស់ប្រទេសឥណ្ឌា តាមវិធីមួយផ្សេងទៀត អាយុជាមធ្យមរបស់ប្រទេសគឺ២៨ឆ្នាំ ។
ទោះជាយ៉ាងណាក៏ដោយ អត្រានៃការមានកូនរបស់ឥណ្ឌា កំពុងធ្លាក់ចុះក្នុងអត្រាគួរឱ្យព្រួយបារម្ភមួយ ហើយប្រសិនបើនិន្នាការទូទៅនៅតែបន្ត នោះប្រទេសនេះនឹងខ្វះខាត ធនធានមនុស្សក្នុងពេលឆាប់ៗនេះ ក្នុងការបំពេញតាមចំនួនដែលត្រូវការ ដើម្បីរក្សាចំនួនប្រជាជនដែលមានតុល្យភាព៕
ប្រែសម្រួល៖ ស៊ុន លី