ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីចិន បដិសេធជួបជាមួយ អនុអធិការបតីអាល្លឺម៉ង់

RT News

បរទេស៖ អនុអធិការបតីអាល្លឺម៉ង់ លោក Robert Habeck ដែលជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា បានបរាជ័យ ក្នុងការជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ក្នុងអំឡុងពេលដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃ របស់លោកទៅកាន់ប្រទេសចិន ចំពេលមានភាពតានតឹង ផ្នែកសេដ្ឋកិច្ចកើនឡើង ដែលប្រថុយនឹងបង្ក ឱ្យមានសង្រ្គាមពាណិជ្ជកម្ម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Habeck បានចុះចតនៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ជាកន្លែងដែលលោកសង្ឃឹមថា នឹងជួបលោក Li Qiang មុនពេលធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ នៅថ្ងៃសៅរ៍ ប៉ុន្តែត្រូវបានគេជូនដំណឹងថា ការណាត់ជួបគឺ “មិនអាចទៅរួចនៅពេលព្រឹកមុនពេលចេញដំណើរ” ។ កាសែត Die Welt របស់អាល្លឺម៉ង់ បានរាយការណ៍ដោយបន្ថែមថា លោក Habeck មិនដឹងថា តើហេតុអ្វីបានជាការប្រជុំ ត្រូវបានលុបចោលឡើយ ។

ផ្ទុយទៅវិញ មន្ត្រីអាល្លឺម៉ង់នឹងជួបជាមួយ “សហសេវិកគណៈរដ្ឋមន្ត្រីទាំងមូល” ដូច្នេះថ្ងៃរបស់គាត់គឺ “គ្រប់គ្រាន់” នេះបើយោងតាមការបោះពុម្ពផ្សាយ។

ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ ​របស់​លោក Habeck ទៅ​កាន់​ប្រទេស​ចិន​ គឺជា​លើក​ដំបូង​របស់​មន្ត្រី​ជាន់ខ្ពស់ ​របស់​សហភាព​អឺរ៉ុប​ចាប់តាំងពី​ក្រុង​ព្រុចសែល​បាន​ស្នើ​កាតព្វកិច្ច​ថ្មី ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាជីវកម្ម​អាល្លឺម៉ង់ ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top