ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល ទម្លាក់គ្រាប់បែក ទៅលើតំបន់ហ្គាហ្សា បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត៣០នាក់

AFP

ហ្គាហ្សា៖ កាលពីថ្ងៃសុក្រ អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកទៅលើតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលមន្ទីរពេទ្យមួយ បានរាយការណ៍ថា មានមនុស្សស្លាប់យ៉ាងហោចណាស់ ចំនួន៣០នាក់ ខណៈដែលការបាញ់ប្រហារ និងការគំរាមកំហែងនៅព្រំដែន របស់ប្រទេសលីបង់ បានធ្វើឱ្យមានការភ័យខ្លាចនៃកកើតសង្រ្គាមកាន់តែធំ ។
ក្រោយពីមានការបាញ់ឆ្លង ព្រំដែនបន្ថែមទៀតរវាងអ៊ីស្រាអ៊ែល និងចលនាតស៊ូ ហេសបូឡាដ៏មានឥទ្ធិពលរបស់ប្រទេសលីបង់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ការប៉ះទង្គិចគ្នាមិនត្រូវប្រែក្លាយលីបង់ទៅជា “ហ្គាហ្សាមួយផ្សេងទៀត” នោះទេ ។

លោកបានបន្តថា ការកើនឡើងនៃ “វោហារសាស្ត្រដ៏ព្រឺព្រួច” ពីភាគីទាំងសងខាងបានប្រថុយនឹងការបង្កមហន្តរាយ “ហួសពីការស្មាន” ។

នៅទីក្រុងហ្គាហ្សា នាយកមន្ទីរពេទ្យ Al-Ahli នៃទីក្រុង Gaza ត្រូវបានដកស្រង់សម្តី ដោយក្រសួងសុខាភិបាល នៃដែនដីដែលគ្រប់គ្រង ដោយក្រុមហាម៉ាស់ថា បានរាយការណ៍ថា មនុស្សចំនួន៣០នាក់ បានស្លាប់កាលពីថ្ងៃសុក្រ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអ៊ែល កាន់តែខ្លាំងឡើង ។

លោកវេជ្ជបណ្ឌិត Fadel Naeem ត្រូវបានដកស្រង់សម្តីដែលបានលើកឡើងថា “វាជាថ្ងៃដ៏លំបាក និងឃោរឃៅនៅក្នុងទីក្រុង ហ្គាហ្សា ។ រហូតមកដល់ពេលនេះ ទុក្ករបុគ្គលប្រហែល៣០នាក់ បានមកដល់មន្ទីរពេទ្យ Al-Ahli Arab” ។

លោក Mahmud Basal អ្នកនាំពាក្យទីភ្នាក់ងារ ការពារជនស៊ីវិល បានឲ្យដឹងថា កម្មករក្រុងចំនួន៥នាក់បានស្លាប់ នៅគ្រាដែលយានដ្ឋានមួយ នៅក្នុងទីក្រុងត្រូវបានបំផ្ទុះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top