ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការព្រួយ បារម្ភយ៉ាងខ្លាំង ជុំវិញការកើនឡើង នៃអំពើហិង្សា រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា

Xinhua
" "

យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” លើការកើនឡើង នៃអំពើហិង្សា និងវោហាសាស្ត្រដ៏តឹងតែង” រវាងអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធហេសបូឡា នៅទូទាំងព្រំដែន ជាមួយប្រទេសលីបង់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីស្នាក់ការអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានព្រមានថា ទង្វើមិនពិតមួយអាចបង្ក ឱ្យមានមហន្តរាយសម្រាប់តំបន់ទាំងមូល និងលើសពីនេះ។

" "

លោកបានលើកឡើងថា “ចលនាខុសមួយ ឬការគណនាខុសមួយ អាចបង្កឱ្យមានមហន្តរាយ ដែលហួសពីព្រំដែន ហើយនិយាយដោយត្រង់ទៅគឺ អាចហួសពីការស្មាន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

លោកបានគូសបញ្ជាក់ថា ការពង្រីកជម្លោះនៅមជ្ឈិមបូព៌ា ត្រូវតែជៀសវាង។ លោក​បាន​សង្កត់​ធ្ងន់​ថា “សូម​បញ្ជាក់​ឲ្យ​ច្បាស់ថា ប្រជាជន​ក្នុង​តំបន់ និង​ប្រជាជន​ក្នុង​ពិភពលោក​មិន​អាច​មាន​លទ្ធភាព​ឲ្យ​ប្រទេស​លីបង់​ក្លាយ​ជា​តំបន់ហ្គាហ្សា មួយផ្សេង​ទៀត​បាន​នោះទេ”។

ប្រធានអង្គការសហប្រជាជាតិរូបនេះ បានកត់សម្គាល់ថា នៅសងខាង នៃខ្សែបន្ទាត់ពណ៌ខៀវ មនុស្សជាច្រើន បានបាត់បង់ជីវិតហើយ ហើយមនុស្សរាប់ម៉ឺននាក់ ត្រូវបានបណ្តេញ ចេញពីផ្ទះរបស់ពួកគេ ជាមួយនឹងជីវភាពរស់ នៅរបស់ពួកគេត្រូវបានបំផ្លាញ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top