បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌា និងបង់ក្លាដែសបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីជាបន្តបន្ទាប់ ដោយសន្យាកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ពីព្រំដែនរួមរបស់ពួកគេហើយ ក៏បានយល់ព្រមចាប់ផ្តើមការចរចា ស្តីពីពាណិជ្ជកម្មសេរីក្នុងអំឡុងពេលដំណើរទស្សនកិច្ច លើកទីពីររបស់នាយករដ្ឋមន្ត្រី Sheikh Hasina ទៅកាន់ទីក្រុង New Delhi ក្នុងខែនេះផងដែរ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Hasina គឺជាលើកទីមួយរបស់ ប្រមុខរដ្ឋបរទេសទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីអាណត្តិទី៣ របស់នាយករដ្ឋមន្ត្រី Narendra Modi បានចាប់ផ្តើម បន្ទាប់ពីសម្ព័ន្ធភាពដឹកនាំដោយគណបក្ស Bharatiya Janata (BJP) របស់គាត់បានឈ្នះការបោះឆ្នោត សកលរបស់ឥណ្ឌា។
Hasina ស្ថិតក្នុងចំណោមមេដឹកនាំ ពិភពលោកមួយចំនួន ដែលភាគច្រើនរបស់ប្រទេសឥណ្ឌា ដែលបានចូលរួមក្នុងពិធីស្បថ ចូលកាន់តំណែងរបស់លោក Modi នៅថ្ងៃទី៩ ខែមិថុនា។
លោក Modi និងលោកស្រី Hasina ក្នុងពេលថ្លែងទៅកាន់សារព័ត៌មានក្នុងទីក្រុង New Delhi កាលពីថ្ងៃសៅរ៍ បានកត់សម្គាល់ថា ពួកគេបានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ការផលិតយោធា កិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម ការគ្រប់គ្រងព្រំដែន និងបញ្ហាផ្សេងៗទៀតផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី