ព័ត៌មានអន្តរជាតិ

លោក Putin៖ រុស្ស៊ី តែងតែពឹងផ្អែកលើ ខ្លួនឯងតែម្នាក់ប៉ុណ្ណោះ សម្រាប់សព្វាវុធ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យថា ការផ្គត់ផ្គង់ស្ថិរភាពនៃ យោធារបស់ប្រទេសមួយ និងសេដ្ឋកិច្ចរបស់ក្រសួងការពារជាតិ ដែលមានសុខភាពល្អ គឺជាមូលដ្ឋានចាំបាច់សម្រាប់សន្តិសុខ ហើយទីក្រុងមូស្គូអាចពឹងផ្អែកលើ ធនធានផ្ទាល់ខ្លួននៅទីនេះតែប៉ុណ្ណោះ។

ថ្លែងទៅកាន់អ្នកកាសែត Pavel Zarubin មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពរបស់ក្រសួងការពារជាតិ។

លោកប្រធានាធិបតីរូបនេះបាននិយាយទៀតថា អ្វីគ្រប់យ៉ាង រួមទាំងប្រាក់ឈ្នួលរបស់ទាហាន និងការបញ្ជាទិញឧបករណ៍ថ្មីអាស្រ័យលើវា ដោយបន្ថែមថា វាមានសារៈសំខាន់ខ្លាំងណាស់និងជា​មូលដ្ឋានបំផុតសម្រាប់ប្រទេសរុស្សីនៅពេលនេះ។

លោកPutinបានប្រាប់ Zarubin ថា៖ យើងអាចពឹងផ្អែកលើខ្លួនយើង ប៉ុណ្ណោះសម្រាប់កិច្ចការងារនេះ ។ គ្មាននរណាម្នាក់នឹងមក រកយើងដោយបើកចំហរ ហើយគ្រាន់តែបរិច្ចាគអ្វីនោះទេ យើងអាចធ្វើវាដោយខ្លួនឯង បានហើយ​យើង​កំពុង​ទទួល​បាន​ជោគជ័យ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top