ព័ត៌មានអន្តរជាតិ

លោក Zelensky បណ្តេញចេញ មេបញ្ជាការជាន់ខ្ពស់ម្នាក់ ជុំវិញការបរាជ័យនៅសមរភូមិ

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានជំនួសតំណែងមេបញ្ជាការនៃ បញ្ជាការកងកម្លាំងចម្រុះ របស់យោធារបស់គាត់ គឺឧត្តមសេនីយ៍ឯកYury Sodol ចំពេលមានការអះអាងថា អសមត្ថភាពរបស់លោកបានធ្វើឲ្យបាត់បង់ ជីវិតទាហានអ៊ុយក្រែនច្រើនជាង ឧត្តមសេនីយ៍រុស្ស៊ីណាទាំងអស់។

បន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ យោធាកាលពីថ្ងៃចន្ទ លោក Zelensky បានប្រកាសថា Sodol នឹងត្រូវបានជំនួសភ្លាមៗដោយឧត្តមសេនីយ៍ត្រី Andrey Hnatov ។

" "

ទោះបីជាយ៉ាងណាក្តីលោក Zelensky មិនបានរៀបរាប់លម្អិតអំពីមូលហេតុដែល Sodol ត្រូវបានបណ្តេញចេញនោះទេ។

" "

គួរឲ្យដឹងដែរថាក្នុង​នាម​ជា ​មេបញ្ជាការ​នៃ​បញ្ជាការ​កង​កម្លាំង​ចម្រុះ លោក Sodol បាន​មើល​ការ​ខុស​ត្រូវ​លើ ​ប្រតិបត្តិការ​រួម​របស់​កងទ័ព ជើងទឹក និង​ទ័ព​អាកាស​របស់​ប្រទេសផងដែរ។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Telegram របស់គាត់កាលពីថ្ងៃចន្ទ មេបញ្ជាការស្តីទី Azov Brigade Bogdan Krotevich បាននិយាយថាគាត់បាន សរសេរសំបុត្រមួយទៅកាន់ ការិយាល័យស៊ើបអង្កេតរដ្ឋអ៊ុយក្រែន (SBI) ដោយទាមទារឱ្យលោក Sodol ត្រូវបានស៊ើបអង្កេតពីបទអសមត្ថភាពនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top