ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ឯកសារសំខាន់ សម្រាប់ដាក់ទណ្ឌកម្ម តាមផ្លូវច្បាប់ ទៅលើ”ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ ឯករាជ្យ “នេះ បានបង្ហាញ ទៅកាន់សហគមន៍ អន្តរជាតិថា ៖ ច្បាប់មិនអាចអត់ឱនឱ្យ” ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ ឯករាជ្យ”បានឡើយ

ថ្ងៃទី២១ខែមិថុនា ឯកសារច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ ដ៏សំខាន់មួយដែលចេញផ្សាយ ដោយប្រទេសចិន បានបណ្តាលឱ្យពិភពលោក មានការចាប់អារម្មណ៍។ ថ្ងៃដដែល《សេចក្តីណែនាំ ស្តីពីការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ ចំពោះបទឧក្រិដ្ឋបំបែកបំបាក់ ប្រទេសជាតិ និង ញុះញង់ឱ្យមានការបំបែកបំបាក់ ប្រទេសជាតិ របស់ពួកអបគមន៍ និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ》 ដែល តុលាការប្រជាជនកំពូល សាលាអយ្យការប្រជាជនកំពូល ក្រសួងសន្តិសុខ សាធារណៈ ក្រសួងសន្តិសុខជាតិ និងក្រសួងយុត្តិធម៌ចិនបានរួមគ្នាចេញផ្សាយ បានចាប់ផ្តើមអនុវត្ត ។ មតិអន្តរជាតិបានថ្លែងព្រមៗគ្នាថា នេះគឺជាវិធានការ ដ៏តឹងរ៉ឹងបំផុត ដែលប្រទេសចិន បានចាត់ចំពោះកម្លាំង”អបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ក្នុងគោលបំណងទប់ស្កាត់ សកម្មភាព”របស់ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” និងគាំពារការបង្រួបបង្រួមជាតិ ។

ដោយយោងតាមការ កំណត់ នៃច្បាប់ពាក់ព័ន្ធ ដូចជានៃ 《ច្បាប់ប្រឆាំងការ បំបែកបំបាក់ ប្រទេសជាតិ》 និង 《ច្បាប់ព្រហ្មទណ្ឌ នៃសាធារណៈរដ្ឋ ប្រជាមានិតចិន》 ជាដើម ព្រមនិងការបកស្រាយន័យច្បាប់ពាក់ព័ន្ធ 《សេចក្តីណែនាំ》នេះបានបញ្ជាក់យ៉ាងច្បាស់លាស់ថា បទឧក្រិដ្ឋបំបែក បំបាក់ប្រទេសជាតិ មានទោសជា អតិបរមាគឺប្រហារជីវិត ។ ពួកអបគមន៍និយម ដែលចង់ ឱ្យតៃវ៉ាន់ឯករាជ្យ ដែលប្រព្រឹត្តបទឧក្រិដ្ឋបំបែក បំបាក់ជាតិ និងញុះញង់ ឱ្យមានការបំបែកបំបាក់ ប្រទេសជាតិនោះ នឹង ត្រូវដេញដោលទំនួសខុស ត្រូវតាមផ្លូវច្បាប់អស់មួយជីវិត បន្ទាប់ពីអាជ្ញាធរស៊ើបអង្កេត កសាងសំណុំ រឿងនិងធ្វើការស៊ើបអង្កេត ឬតុលាការប្រជាជនទទួលសំណុំរឿង ហើយចំពោះពួកអបគមន៍ និយមដែលទទូចគោលជំហរចង់ ឱ្យតៃវ៉ាន់ឯករាជ្យ អាចកាត់ក្តីដោយអវត្តមាន។ ព្រមពេលជាមួយគ្នានេះ សំដៅចំពោះពួកអបគមន៍និយម ដែលទទូចគោលជំហរចង់ឱយតៃវ៉ាន់ ឯករាជ្យលះបង់ចោលគោលជំហរ បំបែកបំបាក់ប្រទេសជាតិ ដោយស្ម័គ្រចិត្ត លែងធ្វើសកម្មភាពអបគមន៍ ព្រមទាំងលុបបំបាត់ចោលឥទ្ធិពល អវិជ្ជមានយ៉ាងសកម្ម 《សេចក្តីណែនាំ》នេះបានផ្តល់ឱកាសឱ្យកែកំហុសរបស់ខ្លួន ។

ការដាក់ចេញ និងអនុវត្ត 《សេចក្តីណែនាំ》 ច្បាប់នេះ ជាបថម គឺបានបង្ហាញពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំនិងសមត្ថភាពយ៉ាងខ្លាំង របស់របស់ចិន ដីគោកក្នុងការប្រឆាំង នឹងពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកពីខាងក្រៅ ក៏ដូចជាការគាំពារអធិបតេយ្យភាព ជាតិនិងបូរណភាពទឹកដី ។

គួរបញ្ជាក់ថា នៅខែវិច្ឆិកាឆ្នាំ២០២១និងខែសីហាឆ្នាំ២០២២ ប្រទេសចិនបានដាក់បញ្ចូលមនុស្ស ចំនួន១០នាក់ក្នុងបញ្ជីពួកអបគមន៍ និយមដែលទទូចគោល ជំហរចង់ ឱ្យតៃវ៉ាន់ឯករាជ្យ ជាបន្តបន្ទាប់ ។ តាមពិត ពួកអបគមន៍និយម ដែលទទូចគោលជំហរ ចង់ឱ្យតៃវ៉ាន់ ឯករាជ្យណាម្នាក់ ដែលប្រព្រឹត្តឧក្រិដ្ឋកម្មបំបែកបំបាក់ ប្រទេសជាតិនិងឬញុះញង់ ឱ្យមានការបំបែកបំបាក់ប្រទេសជាតិ ដែលកំណត់ដោយ 《សេចក្តីណែនាំ》នេះ សុទ្ធតែនឹងត្រូវផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ។

ទីពីរ 《សេចក្តីណែនាំ》 នេះ គឺសំដៅទៅលើ ពួកអបគមន៍និយមដែលទទូចគោលជំហរ ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ចំនួនតិចតួចបំផុត និងសកម្មភាព បំបែកបំបាក់ ប្រទេសជាតិរបស់ពួកគេ មិនពាក់ព័ន្ធដល់ប្រជាជនតំបន់តៃវ៉ាន់ទាំងឡាយទេ ។ តាមរយៈឯកសារនេះ ប្រជាជនតៃវ៉ាន់អាចយល់ដឹង ថែមមួយកម្រិតទៀតថា ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺ ជាប្រភពនៃគ្រោះថ្នាក់ធំបំផុត ដែលបណ្តាលឱ្យតៃវ៉ាន់មានគ្រោះថ្នាក់ សង្រ្គាមនិងធ្វើ ឱ្យប៉ះពាល់ដល់ផល ប្រយោជន៍ របស់ប្រជាជនតៃវ៉ាន់ ។ មានតែដាក់ទណ្ឌកម្មយ៉ាង ធ្ងន់ធ្ងរ ទៅលើឧក្រិដ្ឋកម្មបំបែកបំបាក់ប្រទេសជាតិ របស់ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ តាមផ្លូវច្បាប់នោះ ទើបប្រជាជនតៃវ៉ាន់អាចចែករំលែកផលប្រយោជន៍នៃការអភិវឌ្ឍ ដោយសន្តិភាពនៃទំនាក់ទំនង រវាងត្រើយទាំងសងខាងនៅច្រកសមុទ្រ តៃវ៉ាន់បាន ។

ពេលថ្មីៗនេះ ដោយសារតែអាជ្ញាធរ របស់បុគ្គលឈ្មោះវីលៀមឡៃ ទទូចគោលជំហរ”ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ហើយញុះញង់ឱ្យមានការប្រឈមមុខ ដាក់គ្នានិង “ផ្តាច់ទំនាក់ទំនង “ផ្នែកសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងនៅច្រកសមុទ្រតៃវ៉ាន់ បំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់ការ ពិគ្រោះពិភាក្សា នៃត្រើយទាំងសងខាង និងមូលដ្ឋានសម្រាប់អនុវត្ត 《កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងត្រើយទាំងសងខាងច្រក សមុទ្រតៃវ៉ាន់》(ECFA) បានជាអាជ្ញាធរមាន សមត្ថកិច្ច របស់ប្រទេសចិន មានតែផ្អាកសម្បទានពន្ធ សម្រាប់ផលិតផល ECFA មួយចំនួនបន្ថែមទៀត ។ វាច្បាស់ណាស់ថា ទង្វើបំបែកបំបាក់ របស់ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ មានតែធ្វើឱ្យខូចខាតដល់ផល ប្រយោជន៍ របស់សហគ្រាសនិង ប្រជាជនតៃវ៉ាន់ ហើយមិនអាចទទួលបានការគាំទ្រ ពីប្រជាជននោះឡើយ ។

នៅថ្ងៃដដែលនៃការចេញផ្សាយ 《សេចក្តីណែនាំ》នេះ សំដៅចំពោះការដែលអាមេរិកប្រកាសថា នឹងលក់អាវុធទៅឱ្យតៃវ៉ាន់ ក្រសួងការបរទេសចិន បានប្រកាសថា អនុលោម តាម《ច្បាប់ស្តីពីការប្រឆាំងការដាក់ទណ្ឌកម្មបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន》 នឹងចាត់វិធានការតបតវិញ ទៅលើក្រុមហ៊ុនLockheed Martin និង មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុននេះ ។
ពួកអបគមន៍និយម ដែលទទូចគោលជំហរ ចង់ឱ្យតៃវ៉ាន់ឯករាជ្យកុំមានគំនិតចិត្ត ចៃដន្យណាមួយទេ ត្រូវតែយល់ដឹង ពីស្ថានភាព ឱ្យបានច្បាស់លាស់ ក្នុងពេលឆាប់ៗ ហើយបញ្ឈប់ដក ដៃជាបន្ទាន់ ។ យើងក៏ព្រមានដល់កម្លាំងខាងក្រៅថា ដក”ដៃខ្មៅ”ដែលលូកដៃ ចូលទៅច្រកសមុទ្រតៃវ៉ាន់ ក្នុងពេលឆាប់ៗ។ រាល់ការប៉ុនប៉ងបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន សុទ្ធតែឥតប្រយោជន៍ទេ ហើយមុខជានឹងត្រូវផ្តន្ទាទោស តាមច្បាប់យ៉ាងធ្ងន់ធ្ងរ ជាក់ជាមិនខាន៕

To Top