ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅលើប៉ុស្តិ៍ Telegram របស់ខ្លួននៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrei Belousov និងសមភាគីអាមេរិកលោក Lloyd Austin បានចូលរួមនៅក្នុងការសន្ទនាតាមទូរស័ព្ទ ដែលផ្តួចផ្តើមដោយភាគីអាមេរិក ស្ដីពីវិបត្ដិអ៊ុយក្រែន។
ក្នុងអំឡុងពេលសន្ទនា របស់ពួកគេកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិ បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅអ៊ុយក្រែន។ លោក Belousov បានសម្តែងការព្រួយបារម្ភអំពីការកើនឡើង ដែលកំពុងបន្ត ជាពិសេសការចង្អុលបង្ហាញពីគ្រោះថ្នាក់ ដែលទាក់ទងនឹងការផ្គត់ផ្គង់អាវុធ របស់អាមេរិកជាបន្តបន្ទាប់ដល់អ៊ុយក្រែន ។
ក្រៅពីវិបត្តិអ៊ុយក្រែន រដ្ឋមន្ត្រីក៏បានប៉ះពាល់ លើបញ្ហាមួយចំនួនទៀតដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា