ហាវ៉ាណា ៖ ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានសម្ដែង “ការខឹងសម្បារ” ដែលសហរដ្ឋអាមេរិក បានដាក់បញ្ចូលកោះ Caribbean ក្នុងបញ្ជីប្រទេសរបស់ខ្លួន ដែលមិនបំពេញតាមស្តង់ដារអប្បបរមា សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
លោក Diaz-Canel បានឲ្យដឹង នៅលើបណ្ដាញ X ដែលជាអតីតបណ្ដាញ Twitter ថា “ចក្រភពបានចុះបញ្ជីគុយបា ម្តងទៀតនៅលើរបាយការណ៍ ឧបាយកលរបស់ខ្លួន ស្តីពីការជួញដូរមនុស្ស។
យោងតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២៤ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយក្រសួងការបរទេសសហរដ្ឋអាមេរិក និងបង្ហាញដោយរដ្ឋមន្រ្តីការបរទេស លោក Antony Blinken ដែលថាប្រទេសគុយបា ស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាការជួញ ដូរមនុស្សខ្ពស់បំផុត រួមជាមួយនឹងប្រទេសនីការ៉ាហ្គា និងវេណេស៊ុយអេឡា។
របាយការណ៍នេះបានចោទប្រកាន់រដ្ឋាភិបាលគុយបា ពីការបរាជ័យក្នុងការឈានមុខគេ ក្នុងការលុបបំបាត់ការវាយលុក ហើយបានចាត់ទុកកិច្ចសហប្រតិបត្តិការ វេជ្ជសាស្រ្តអន្តរជាតិរបស់ប្រទេសគុយបាជាទម្រង់ នៃការជួញដូរមនុស្ស ដែលបង្ខំឱ្យគ្រូពេទ្យគុយបា ទៅធ្វើការនៅបរទេស។
ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញនៃរបាយការណ៍នេះ បុគ្គលិកពេទ្យគុយបាត្រូវបានពិពណ៌នាថាជា “អ្នករស់រានមានជីវិតពីពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចនៅក្នុងកម្មវិធីនាំចេញការងាររបស់ប្រទេសគុយបា រួមទាំងកងពលតូចពេទ្យរបស់ខ្លួនផងដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា