បរទេស៖ ទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះយោធាដែលប្រតិបត្តិការដោយសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវទទួលខុសត្រូវចំពោះការជួបប្រថុយប្រថានជាច្រើនជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសស៊ីរី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងឧបទ្ទវហេតុមួយនៅលើខេត្ត Homs ប្រទេសស៊ីរី យន្តហោះគ្មានមនុស្សបើក MQ-9 Reaper បានហោះយ៉ាងគ្រោះថ្នាក់ជិតយន្តហោះវាយប្រហារ Su-34 , នេះបើតាមបេសកកម្មយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ។
អ្នកនាំពាក្យយោធាម្នាក់បាននិយាយថា៖ «អ្នកបើកយន្តហោះរុស្ស៊ីបានបង្ហាញពីជំនាញវិជ្ជាជីវៈខ្ពស់ ហើយបានចាត់វិធានការចាំបាច់ទាន់ពេលវេលាដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា»។
ដំណាក់កាលនេះគឺជាការរំលោភបំពានមួយក្នុងចំណោមការរំលោភទាំងប្រាំបួននៃពិធីការមិនចុះសម្រុងគ្នាដែលប្រព្រឹត្តដោយ “សម្ព័ន្ធភេរវករ” ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ ពិធីសារត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៩ ក្នុងគោលបំណងជៀសវាងឧប្បត្តិហេតុនានា។ ដោយការខកខានមិនបានជូនដំណឹងដល់បេសកកម្មរបស់រុស្ស៊ីអំពីផែនការហោះហើររបស់ខ្លួន សម្ព័ន្ធភាព “បង្កើតហានិភ័យសម្រាប់ឧប្បត្តិហេតុផ្លូវអាកាស និងបង្កើនភាពតានតឹងនៅក្នុងដែនអាកាសស៊ីរី”។
សេចក្តីថ្លែងការណ៍បាននិយាយថា ករណីផ្សេងទៀតពាក់ព័ន្ធនឹងយន្តហោះ F-15, F-16 និង យន្តហោះ Rafale ដែលហោះហើរដោយកងកម្លាំងចម្រុះនៅជិត Al-Tanf ដែលជាមូលដ្ឋានទ័ពអាមេរិកនៅភាគអាគ្នេយ៍ប្រទេសស៊ីរី ក្បែរព្រំដែនជាមួយប្រទេសហ្ស៊កដានី និងអ៊ីរ៉ាក់។
យោធាអាមេរិកនៅតែបន្តប្រតិបត្តិការកន្លែងនេះ បើទោះបីជាមានការជំទាស់ពី រដ្ឋាភិបាលទីក្រុង Damascus ទាក់ទងនឹងអ្វីដែលរុស្ស៊ី និងប្រទេសមួយចំនួនផ្សេងទៀតចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាពស៊ីរីក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា