ព័ត៌មានអន្តរជាតិ

រដ្ឋនៅលោកខាងលិច មួយចំនួនកំពុង ជួបវិបត្តិខ្វះសំភារៈ និងអាវុធ សម្រាប់កម្លាំងយោធា

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រេង់ព័ត៌មាន ចេញពីកាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃពុធថាបណ្តា ប្រទេសណាតូ នៅក្នុងទ្វីបអឺរ៉ុបត្រូវបានគេរាយការណ៍ថា កំពុងប្រឈមមុខនឹង ការខ្វះខាតអាវុធសម្រាប់យោធា ហើយនឹងមានការពិបាក ក្នុងការប្រមូលផ្តុំកងទ័ពមួយ ចំនួនធំក្នុងករណី មានជម្លោះភ្លាមៗ ផងដែរ។

យោងតាមក្រុមអ្នកវិភាគ សមាជិកអឺរ៉ុបខាងលិច នៃប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានគេនិយាយថា មានទាហាន១,៩លាននាក់ នៅក្នុងបញ្ជីហើយ ទោះយ៉ាង ណាក៏ដោយតាមការពិត ពួកគេនឹងប្រឈមមុខនឹង បញ្ហាដែលដាក់ពង្រាយ មនុស្សជាង៣០ម៉ឺន នាក់ បន្ថែមទៀត និងត្រូវការរៀបចំជាច្រើនខែ។

អតីតជំនួយការអគ្គលេខាធិការ អង្គការណាតូ Camilla Grand បានពន្យល់ថា សមាជិកនៃប្លុកនេះមិន ដែលត្រូវគិតគូរពីការដាក់ ពង្រាយកងកម្លាំង របស់ពួកគេ ហើយផែនការការពារ របស់អឺរ៉ុបមានរយៈពេលជាច្រើន ឆ្នាំត្រូវបានកំណត់ ចំពោះបញ្ហាដូចជាការផ្គត់ផ្គង់ កងកម្លាំងពិសេស ៣០០នាក់សម្រាប់អាហ្វហ្គានីស្ថានជាដើម។

ដើម្បីដោះស្រាយបញ្ហានេះ អ្នកជំនាញ បានប្រាប់ FT ថាបណ្តាប្រទេសនៅអឺរ៉ុប ខាងលិច នឹងត្រូវដោះស្រាយបញ្ហាជាច្រើនដូចជា ប្រាក់ឈ្នួលប្រកួតប្រជែងសម្រាប់បុគ្គលិកបម្រើការ និងអត្ថប្រយោជន៍ ដ៏គួរឱ្យទាក់ទាញ ខណៈពេលដែលប្រើប្រាស់ វិធីសាស្រ្តផ្សេងៗ ដើម្បីទាក់ទាញ អ្នកជ្រើសរើស បុគ្គលិកបន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top