ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល រាយការណ៍ អំពីដំណើរការល្អ ជាធម្មតា នៃការផ្គត់ផ្គង់ អាវុធអាមេរិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីថ្ងៃពុធបានរាយការណ៍ថា បានធ្វើឱ្យ មានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ លើបញ្ហា នៃការផ្គត់ផ្គង់គ្រាប់រំសេវ របស់សហរដ្ឋអាមេរិកដល់ប្រទេសនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយមន្ត្រីកំពូល នៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។

លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដែលបានបញ្ចប់ដំណើរទស្សនកិច្ច របស់លោកទៅកាន់សហរដ្ឋអាមេរិក ។ លោក Gallant បាននិយាយថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ឧបសគ្គត្រូវបានដកចេញ ហើយបញ្ហារាំង ស្ទះត្រូវបានដោះស្រាយលើបញ្ហាជាច្រើន រួមទាំងការផ្គត់ផ្គង់គ្រាប់រំសេវ ដល់ក្រុងយេរូសាឡឹម ខាងលិចផងដែរ។

ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក Sullivan អ្នកទាំងពីរក៏បានពិភាក្សាអំពីការ អភិវឌ្ឍន៍នៅក្នុងតំបន់ Gaza និងការខិតខំប្រឹងប្រែងផ្សេងៗដែលធ្វើឡើង ដើម្បីនាំយកចំណាប់ខ្មាំង ត្រឡប់ទៅអ៊ីស្រាអែលវិញផងដែរ។

កិច្ចពិភាក្សាក៏បាននិយាយអំពីការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ក្នុងការធានាឱ្យមានការវិល ត្រឡប់ប្រកបដោយសុវត្ថិភាព នៃសហគមន៍អ៊ីស្រាអែល ទៅកាន់ផ្ទះ របស់ពួកគេនៅភាគខាងជើង ដោយការផ្លាស់ប្តូរ ការពិតសន្តិសុខនៅក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការ ដ៏សំខាន់រវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចំពោះការឈ្លានពានរបស់អ៊ីរ៉ង់ និងការឈ្លានពានរបស់ប្រទេសនេះ ។ មហិច្ឆតានុយក្លេអ៊ែរជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top