ព័ត៌មានអន្តរជាតិ

ប្រទះឃើញអ្នកកាទូត អាមេរិកម្នាក់ ដេកស្លាប់ក្នុងសណ្ឋាគារ នៅប្រទេសអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីម្នាក់ នៃស្ថានទូតអាមេរិក ប្រចាំប្រទេសអ៊ុយក្រែន ម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅក្នុងបន្ទប់មួយ នៅសណ្ឋាគារ Hilton ក្នុងទីក្រុងគៀវ។

បណ្តាញសារព័ត៌មានអនឡាញ Strana UA បានរាយការណ៍ពីការរកឃើញនេះ កាលពីថ្ងៃពុធដោយដកស្រង់ ប្រភពអនុវត្តច្បាប់។Strana បានដកស្រង់ប្រភពរបស់ខ្លួន ហើយបញ្ជាក់ថាកាលពីម្សិលមិញម៉ោងប្រហែល១១ព្រឹក សាកសពរបស់មន្ត្រីម្នាក់នៅស្ថានទូត អាមេរិកត្រូវបានគេរកឃើញនៅក្នុងបន្ទប់មួយ នៃសណ្ឋាគារប៉ុន្តែគេសង្កេត មិនឃើញមានសញ្ញានៃអំពើហឹង្សានៅលើរាងកាយទេ។

យោងតាមប្រភពរបស់ Strana ដដែលបានឲ្យដឹងទៀតថា បុរសដែលបានទៅដល់អ៊ុយក្រែន កាលពីថ្ងៃទី ១៥ខែមិថុនា បានបង្ហាញកម្រិតកូឡេស្តេរ៉ុល កើនឡើងនៅក្នុងកំណត់ត្រា វេជ្ជសាស្ត្រដែលផ្តល់ ដោយស្ថានទូតអាមេរិក តែទោះបីជាយ៉ាងណាក្ទីប៉ូលិសក្នុងតំបន់បានរាយការណ៍ថា បានបើកការស៊ើបអង្កេត លើមូលហេតុ និងកាលៈទេសៈនៃការស្លាប់ របស់អ្នកការទូត។

សារព័ត៌មាន New Voices បានរាយការណ៍ថា បន្ទប់សណ្ឋាគារ ដែលសាកសពត្រូវ បានរកឃើញត្រូវបាន ចាក់សោពីខាងក្នុង ហើយមិនមានការធ្វើកោសល្យវិច័យ ណាមួយឡើយ ខណៈដែលសាកសព ត្រូវបានអះអាង ដោយស្ថានទូតអាមេរិក ផ្ទាល់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top