តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់សារធាតុរ៉ែសំខាន់ៗ ដូចជាវត្ថុប្រើប្រាស់ក្នុងឧបករណ៍ អេឡិចត្រូនិក និងរថយន្តអគ្គិសនី ដើម្បីរក្សាតុល្យភាពនៃឥទ្ធិពលកើនឡើងរបស់ប្រទេសចិន នៅក្នុងសេដ្ឋកិច្ចពិភពលោក។
ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលមានការចូលរួមពីរដ្ឋមន្ត្រីឧស្សាហកម្មមកពីប្រទេសទាំងបី ក្នុងទីក្រុងវ៉ាស៊ីនតោន អ្នកទាំងបីបានឲ្យដឹងថា ពួកគេក៏បានយល់ព្រម លើកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើបញ្ញាសិប្បនិម្មិត និងបច្ចេកវិជ្ជាទំនើបផ្សេងទៀត រួមទាំងការផ្សារភ្ជាប់ជាមួយ នឹងការត្រួតពិនិត្យការនាំចេញ ការស្រាវជ្រាវ និងការអភិវឌ្ឍស្តង់ដារអន្តរជាតិ។
នៅក្នុងរបាយការណ៍រួមមួយបានឲ្យដឹងថា “ចេតនារួមរបស់យើង គឺដើម្បីប្រើប្រាស់យន្តការត្រីភាគីនេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃបច្ចេកវិទ្យាសំខាន់ៗ ដែលកំពុងរីកចម្រើន និងពង្រឹងសន្តិសុខ និងភាពធន់នៃសេដ្ឋកិច្ចរបស់យើង” ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ដោយមិនបញ្ចេញឈ្មោះប្រទេសចិន ប្រទេសទាំង៣ បានឲ្យដឹងថា ប្រទេសទាំងបី ត្រូវតែធ្វើការយ៉ាងជិតស្និទ្ធ “ដើម្បីកំណត់ភាពងាយ រងគ្រោះនៃខ្សែសង្វាក់ផ្គត់ ផ្គង់សក្តានុពល សម្រាប់ទំនិញជាយុទ្ធសាស្រ្ត ដែលបណ្តាលមកពីគោលនយោបាយ និងការអនុវត្តមិនទីផ្សារទូលំទូលាយ”។ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មានការព្រួយបារម្ភ ចំពោះ “ការដាក់អាវុធនៃភាពអាស្រ័យសេដ្ឋកិច្ចលើប្រភពផ្គត់ផ្គង់ជាក់លាក់ សម្រាប់ទំនិញយុទ្ធសាស្ត្រ”។
នៅពេលដែលគូប្រជែង ភូមិសាស្ត្រនយោបាយរបស់ខ្លួនកាន់តែខ្លាំង ជាពិសេសជាមួយសហរដ្ឋអាមេរិក ប្រទេសចិនកាលពីឆ្នាំមុន បានណែនាំការគ្រប់គ្រង ការនាំចេញយ៉ាងតឹងរឹងលើហ្គាលលីម និងហ្រ្គេម៉ាញ៉ូម ដែលជាលោហៈធាតុសំខាន់ សម្រាប់ផលិត ឧបករណ៍អេឡិចត្រូនិក ដោយផ្អែកលើអ្វីដែលខ្លួន បានឲ្យដឹងថាជា “បញ្ហាសន្តិសុខជាតិ” ៕
ប្រែសម្រួល ឈូក បូរ៉ា