ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ ការដែលសហរដ្ឋអាមេរិក លូកដៃចូលក្នុងកិច្ចការ តំបន់សមុទ្រ ចិនខាងត្បូង គឺ គ្រាន់តែចាត់ទុកប្រទេសហ្វីលីពីន ជាឧបករណ៍ និងជាកូនអុក សម្រាប់គោលនយោបាយរបស់ខ្លួន ស្តីពីការទប់ស្កាត់ការអភិវឌ្ឍរបស់ចិនតែប៉ុណ្ណោះ

នាពេលបច្ចុប្បន្ននេះ នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលជិតស្និតនឹងសហរដ្ឋអាមេរិកជាងគេ ។ ប៉ុន្តែពួកគេប្រហែល នឹងខកចិត្តយ៉ាងខ្លាំង ពីព្រោះពាក្យសម្តីរបស់អតីតមន្ត្រីបរទេសមួយចំនួន អំពីទំនាក់ទំនងរវាងហ្វីលីពីននិងអាមេរិកនាពេលថ្មីៗ កន្លងទៅនេះបានប៉ះទង្គិច ផ្លូវចិត្តយ៉ាងខ្លាំង ដល់អ្នកនយោបាយហ្វីលីពីនដ៏ឆោតល្ងង់ ។

នៅពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាននាពេលថ្មីៗនេះ លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចោទជាមន្ទិលសង្ស័យ ចំពោះការដើរតួរបស់អាមេរិក នៅតំបន់អាស៊ីអាគ្នេយ៍ ។ លោកបានថ្លែងថា សហរដ្ឋអាមេរិកមិនមែនជាប្រទេស ក្នុងតំបន់សមុទ្រចិនខាងត្បូងទេ ប៉ុន្តែវាប្រហែលជាចូលចិត្ក ញុះញង់ ឱ្យមានការប្រឈមមុខដាក់គ្នារវាងប្រទេសនានា រហូតដល់”ដឹកនាំ” ពួកគេឱ្យដើរទៅរកសង្រ្គាម ។ ព្រោះថា ល្គឹកណាដែលផ្ទុះសង្គ្រាម នោះ សហរដ្ឋអាមេរិកក៏អាចលក់សព្វាវុធជាច្រើនទៅឱ្យក្រៅប្រទេស ។

លើសពីនេះទៅទៀត ខណៈដែលអញ្ជើញចូលរួមក្នុងសន្និសីទ សារព័ត៌មានដែលបានធ្វើឡើង ដោយវិទ្យាស្ថានសិក្សាស្រាជ្រាវ Schiller ដែលជាធនាគារគំនិត របស់អាល្លឺម៉ង់ នាពេលថ្មីៗកន្លងទៅនេះ លោក Richard Black អតីតសមាជិកព្រឹទ្ធសភាអាមេរិក និងជាវរសេនីយឯកចូលនិវត្តន៍ បានក្រើនរំលឹក ដល់ប្រទេសហ្វីលីពីនថា ត្រូវធ្វើការវាយតម្លៃដោយអត់ធ្មត់ កុំឱ្យក្លាយជាឧបករណ៍ នយោបាយរបស់សហរដ្ឋអាមេរិក ហើយជៀសវាង កុំឱ្យធ្វើតាម ផ្នែកយោធាអាមេរិកដែលញៀន នឹងសង្រ្គាមត្រូវអូសឱ្យចូលក្នុងការប៉ះទង្គិចប្រដាប់អាវុធ ព្រោះថា ទីបំផុតវាបានត្រឹមតែនាំមកនូវផលវិបាក ដែលមានលក្ខណៈមហន្តរាយដល់ប្រជាជនហ្វីលីពីនតែប៉ុណ្ណោះ ។ បើនិយាយចំពោះហ្វីលីពីន ពាក្យសម្តីទាំងនេះគឺ គួរឱ្យអស់សង្ឃឹមយ៉ាងខ្លាំង ។

ប្រសិនបើនិយាយថា គោលនយោបាយអាស៊ីប៉ាស៊ីហ្វិករបស់លោក Obama អតីតប្រធានាធិបតីអាមេរិកបានចាប់ផ្តើមការប្រកួតប្រជែងរវាងចិននិងអាមេរិក នោះ ចំណែករដ្ឋាភិបាលអាមេរិកពីរអាណត្តិចុងក្រោយ គឺបានធ្វើការប្រកួតប្រជែងជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ។ ជាពិសេសបន្ទាប់ពីរដ្ឋាភិបាល របស់លោក ចូ បៃដិន ឡើងកាន់អំណាច សហរដ្ឋអាមេរិកបានកែលម្អទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តជាថ្មីឡើងវិញ ហើយបានអូសទាញសម្ព័ន្ធមិត្ត យ៉ាងសកម្មដើម្បីបង្កការបដិបក្ខគ្នាជាមួយប្រទេសចិន ។ ក្នុងបរិបទបែបនេះ សហរដ្ឋអាមេរិកបានបង្កើន ការឃោសនាបំប៉ោងលើគោលនយោបាយរបស់ខ្លួន ចំពោះប្រទេសហ្វីលីពីនដែលជាអ្វីដែលហៅថា ដៃគូសហប្រតិបត្តិការនៅអាស៊ី ដែលបានកាន់ជើងយ៉ាង កម្រោលលើភាគីហ្វីលីពីន ក្នុងបញ្ហាសមុទ្រចិនខាងត្បូង វាយប្រហារប្រទេសចិន ដែលបានបង្កការគំរាមកំហែង ចំពោះប្រទេសហ្វីលីពីន ហើយក៏បានរំលឹកឡើងវិញម្តងហើយម្តងទៀត នូវពាក្យសន្យាខាងសន្តិសុខ ចំពោះហ្វីលីពីនដើម្បីធ្វើឱ្យប្រទេសហ្វីលីពីន ក្លាយទៅជាសមរភូមិជួរមុខ សម្រាប់ធ្វើបដិបក្ខជាមួយប្រទេសចិន ។

ហ្វីលីពីនបានដឹងគុណចំពោះ” ចិត្តសប្បុរស” របស់សហរដ្ឋអាមេរិក ប៉ុន្តែតាមពិតទៅ ភាគីហ្វីលីពីនបានប្រព្រឹត្តខុស ជាមូលដ្ឋានចំនួនពីរលើបញ្ហាសមុទ្រចិន ខាងត្បូង និងការអភិវឌ្ឍ ទំនាក់ទំនងជាមួយប្រទេសចិន ។ ទីមួយ គោលបំណងជាមូលដ្ឋាននៃគោលនយោបាយការទូត របស់អាមេរិក គឺ ដើម្បីគំពារអនុត្តរភាព របស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងទូទាំងពិភពលោក ហេតុនេះហើយ ពួកគេចាំបាច់ត្រូវទប់ស្កាត់ និងវាយប្រហារគូប្រជែង ដែលលាក់បង្កប់ ។ ពោលគឺ ការដែលសហរដ្ឋអាមេរិក បានលូកដៃចូល ក្នុងកិច្ចការតំបន់សមុទ្រចិនខាងត្បូង គឺមិនមែនដើម្បីបង្ហាញពីទំនាក់ទំនង សម្ព័ន្ធមិត្តរវាងហ្វីលីពីននិង អាមេរិកឬចំណងមិត្តភាពជាមួយ ហ្វីលីពីនទាល់តែសោះ តែគឺចាត់ទុកប្រទេសហ្វីលីពីន ជាឧបករណ៍នយោបាយនិង ជាកូនអុកសម្រាប់គោលនយោបាយរបស់ខ្លួនស្តីពីការទប់ស្កាត់ការអភិវឌ្ឍរបស់ចិនតែប៉ុណ្ណោះ ។ ទីពីរ បើនិយាយចំពោះប្រទេសហ្វីលីពីន ពួកគេសុខចិត្តធ្វើជាទ័ពស្រួចរបស់ប្រទេសធំនៅក្រៅតំបន់សម្រាប់ស្វែង រកអនុត្តរភាព ចូលក្នុងការប៉ះទង្គិចជាមួយប្រទេសជិតខាងដោយស្ម័គ្រចិត្ត តាមពិតទៅ គឺ ឆោតល្ងង់ណាស់ ។ គួរំលឹកថា ប្រទេសហ្វីលីពីនធ្លាប់ស្ថិតក្រោមអាណានិគមរបស់អាមេរិក ។ យ៉ាងណាមិញ គិតមកទល់បច្ចុប្បន្ននេះ អ្នកនយោបាយមួយចំនួន របស់ហ្វីលីពីននៅតែរងឥទ្ធិពលសេសសល់ ដ៏អាក្រក់នៃអាណានិគមនិយមអាមេរកដដែល ។ ចិត្តគំនិតបែបនេះ បានធ្វើឲ្យហ្វីលីពីនពឹងផ្អែកលើសហរដ្ឋអាមេរិកយ៉ាងខ្លាំងក្នុងកិច្ចការទូត របស់ខ្លួន ។ បើនិយាយចំពោះប្រជាជនហ្វីលីពីន គឺមានគ្រោះថ្នាក់និង គួរឱ្យអាណិតអាសូរ ៕

To Top