ព័ត៌មានអន្តរជាតិ

អតីតទ័ពជើងទឹក អាមេរិកម្នាក់ កំពុងត្រូវបានកាត់ទោស នៅប្រទេសរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសរុស្ស៊ី បានចាប់ផ្តើមការកាត់ទោស ទៅលើករណីអតីត ទាហានជើងទឹក អាមេរិកម្នាក់ ដែលមានឈ្មោះថា Robert Gilman ដែលបច្ចុប្បន្នកំពុង ជាប់ពន្ធនាគារ ពីបទវាយប្រហារ មន្ត្រីប៉ូលិសម្នាក់ពេលស្រវឹង។

ទីភ្នាក់ងារព័ត៌មាន ក្នុងស្រុកផ្សេងទៀតគឺRIA Novosti បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា គាត់ឥឡូវនេះប្រឈម នឹងការចោទប្រកាន់ពីបទរំលោភបំពានថ្មី មួយទៀតបន្ថែមពីលើទោសបច្ចុប្បន្ន។

លោកGilman ត្រូវបានចោទប្រកាន់ពីបទរំលោភបំពាន ហិងក្សាលើមន្ត្រីពន្ធនាគារ និងអ្នកស៊ើបអង្កេតរដ្ឋចំនួន ៤ដង នេះបើយោងតាមការចេញផ្សាយ ដែលដកស្រង់ឯកសារ ពីតុលាការស្រុកកណ្តាលនៃ Voronezhហើយនិង ប្រើប្រាស់អំពើហិង្សាជាច្រើនផ្សេងទៀត។

ព្រះរាជអាជ្ញានិយាយថានៅក្នុងខែកញ្ញា ឆ្នាំ២០២៣ថាលោក Gilman បានវាយប្រហារទៅលើមន្ត្រី Makarov ខណៈពេលដែលមន្រ្តីកែតម្រូវ កំពុងពិនិត្យមើលបន្ទប់របស់គាត់ ។ ឧប្បត្តិហេតុជាមួយ Makarov ត្រូវបានគេចោទប្រកាន់ម្តងទៀត នៅក្នុងខែតុលានៅពេល ដែលអតីតទាហានជើងទឹក ត្រូវគេដាក់ឲ្យត្រឡប់ ទៅជាប់ឃុំនៅក្នុងគុកឡើងវិញ ។

អាជ្ញាធរបានដកទាហានជើងចាស់ របស់កងទ័ពអាមេរិក ចេញពីរថភ្លើងនៅ Voronezh កាលពីក្នុងខែមករាឆ្នាំ ២០២២បន្ទាប់ពីអ្នកដំណើរ ជាច្រើននាក់ នៅលើផ្លូវ Sochi ទៅ Moscow បានត្អូញត្អែរថាគាត់ស្រវឹង ហើយបង្កើតការរំខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top