បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ក្រសួងការពារជាតិ អាមេរិក បានប្រកាសថា ខ្លួនមិនអាចកំណត់ទីតាំង អាវុធដែលមានតម្លៃ ៦២ លានដុល្លារ ដែលផ្តល់ឱ្យអ៊ុយក្រែនបានទេ។
ការប្រកាសដែលត្រូវបានបង្ហាញ ដោយអគ្គអធិការនៃមន្ទីរបញ្ចកោណ បន្ទាប់ពីការវាយតម្លៃថាតើក្រសួងការពារជាតិ កំពុងត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនូវវត្ថុការពារ ដែលផ្តល់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដែរឬទេ។
អង្គការឃ្លាំមើលបានរកឃើញថា គិតត្រឹមចុង ខែវិច្ឆិកាឆ្នាំមុន ទឹកប្រាក់សរុប ចំនួន៦២,២លានដុល្លារ ដែលជាសព្វាវុធត្រូវ បានកំណត់សម្រាប់ ការត្រួតពិនិត្យ ការប្រើប្រាស់ ចុងក្រោយ (EEUM) ត្រូវបានរាយការណ៍ថា បាត់ហើយ ក្នុងចំណោមឧបករណ៍ ទាំងនោះមានឧបករណ៍ចក្ខុវិស័យពេលយប់ មីស៊ីលប្រឆាំងរថក្រោះ Javelin និងប្រព័ន្ធការ ពារមីស៊ីលផងដែរ ។
យោងតាមរបាយការណ៍ ការិយាល័យសហប្រតិបត្តិការ ការពារជាតិអាមេរិក (ODC) នៅក្នុងប្រទេសអ៊ុយក្រែន មិនអាចប្រាប់បានថា សព្វាវុធទាំងនេះ មួយណាត្រូវបានបាត់បង់ និង មួយណាត្រូវបានបំផ្លាញ ចោលទាំងដែលកង ទ័ពអ៊ុយក្រែនក៏មិនទាន់ បានផ្តល់ការបំភ្លឺនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
