បរទេស៖ បុរសម្នាក់ដែលត្រូវ បានកាត់ទោសពីបទរំលោភ និងសម្លាប់កុមារីអាយុ៧ឆ្នាំ កាលពីឆ្នាំ១៩៨៤, កាលពីថ្ងៃព្រហស្បតិ៍ គឺត្រូវបានកាត់ទោស ប្រហារជីវិតដោយការចាក់ថ្នាំ, នេះបើតាមមន្ត្រីនៅរដ្ឋ Oklahoma របស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Richard Rojem អាយុ ៦៦ ឆ្នាំត្រូវបានគេប្រកាសថា បានស្លាប់នៅម៉ោង ១០ និង១៦នាទី ព្រឹក (1516 GMT) ដោយក្រសួងកែប្រែបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឱ្យបុរសរូបនេះ ក្លាយជាមនុស្សទីពីរ ដែលរដ្ឋកណ្តាល សហរដ្ឋអាមេរិក បានប្រហារជីវិតនៅឆ្នាំនេះ។
Rojem ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីត្រូវបានរកឃើញថា មានពិរុទ្ធពីបទឃាតកម្មខែកក្កដា ឆ្នាំ ១៩៨៤ លើកុមារីអាយុ ៧ឆ្នាំ ឈ្មោះ Layla Cummings ដែលជាកូនស្រី របស់អតីតភរិយារបស់ Rojem ។
Layla Cummings ត្រូវបានគេចាប់ពង្រត់ នៅពេលយប់រវាងថ្ងៃទី ៦-៧ ខែកក្កដា ខណៈពេលដែលម្តាយ របស់នាងកំពុងធ្វើការ ដោយសាកសពរបស់នាង ត្រូវបានគេរកឃើញនៅព្រឹកបន្ទាប់នៅក្នុងទីវាលមួយ។
ឯកសារតុលាការបង្ហាញថា សាកសពរបស់ក្មេងស្រី គឺមានសញ្ញានៃការរំលោភសេពសន្ថវៈ ហើយថានាងបានស្លាប់ដោយ ស្នាមចាក់ច្រើនកន្លែងត្រង់ក ។
កាលពីថ្ងៃទី៧ ខែកក្កដា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញ ពែងស្រាបៀរដែលមានស្នាមម្រាមដៃរបស់ឈ្មោះ Rojem នៅខាងក្រៅផ្ទះរបស់ Cummings ហើយការឆែកឆេរផ្ទះរបស់គាត់ បានរកឃើញស្រោមអនាម័យ ប្រើរួចជាមួយនឹងប្រអប់ដូចគ្នាដែលគេបានរកឃើញ នៅទីវាលក្បែរសាកសពក្មេងស្រីនោះ។
Rojem កាលពីអាយុ ២៦ឆ្នាំ គឺធ្លាប់បានជាប់ពន្ធនាគារ ពីបទល្មើសផ្លូវភេទជាច្រើនដង។ បន្ថែមពីលើការកាត់ទោស ប្រហារជីវិត ដោយសារតែការធ្វើឃាត, Rojem ក៏ត្រូវបានកាត់ទោសឱ្យជាប់គុក ១.០០០ឆ្នាំ សម្រាប់ការចាប់ជំរិត និងការរំលោភ ៕
ប្រែសម្រួលៈ ណៃ តុលា