ព័ត៌មានអន្តរជាតិ

សារព័ត៌មានអាល្លឺម៉ង់ ផ្សាយពីឥទ្ធិពល អំណាចរបស់សេវាប្រឆាំង ការស៊ើបការណ៍យោធា

RT News

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Welt បានរាយការណ៍កាលពីថ្ងៃសុក្រថា សេវាប្រឆាំងការស៊ើបការណ៍យោធា (MAD) របស់អាល្លឺម៉ង់ អាចត្រូវបានផ្តល់អំណាចបន្ថែម ដើម្បីការពារខ្លួនពីការជ្រៀតចូលដោយសត្រូវដែលយល់ឃើញ ជាពិសេសប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយលើកឡើងពីសេចក្តីព្រាង ច្បាប់ស្តីពីការពង្រីកអំណាចរបស់ MAD, Welt បានសរសេរថា ទីភ្នាក់ងារនេះកំពុងស្វែងរកការប្រើប្រាស់ សមត្ថភាពស៊ើបការណ៍សម្ងាត់របស់ខ្លួន នៅខាងក្រៅមូលដ្ឋាន យោធាអាល្លឺម៉ង់ក្នុងអំឡុងពេលបេសកកម្មបរទេស។ លើសពីនេះ វាចង់ត្រួតពិនិត្យមិន ត្រឹមតែទាហានរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជនបរទេសផងដែរ តាមរយៈការស្ទាក់ចាប់ ទំនាក់ទំនង និងប្រើប្រាស់អ្នកផ្តល់ព័ត៌មាន។

ក្រសួងការពារជាតិអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកអំណាចបន្ថែមដើម្បីពង្រឹង MAD សម្រាប់ “ចំណុចរបត់” ដែលបានបញ្ជាក់ ពីមុនដោយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដោយសំដៅទៅលើស្ថាន ភាពនយោបាយនៅអឺរ៉ុប និងការគំរាមកំហែងដែលយល់ឃើញដោយរុស្ស៊ី។

ហេតុផលសម្រាប់ការជំរុញរបស់ក្រសួងការពារជាតិអាល្លឺម៉ង់ឱ្យអនុម័តច្បាប់នេះឱ្យបានឆាប់តាមដែលអាចធ្វើបាននោះគឺថា នៅចុងឆ្នាំ ២០២៧ “កងពលតូចត្រៀម ធ្វើសង្គ្រាម” នៃកងទ័ពជិត ៥.០០០ នាក់ ត្រូវបានគេរំពឹងថានឹងឈរជើង ជាអចិន្ត្រៃយ៍នៅលើផ្នែកខាងកើតរបស់អង្គការណាតូក្នុងប្រទេសលីទុយអានី នៅជិតព្រំប្រទល់ជាប់ប្រទេសបេឡារុស្ស និងតំបន់ Kaliningrad របស់រុស្ស៊ី។ ក្នុងខែមេសា អាល្លឺម៉ង់បានបញ្ជូនក្រុមយោធា ឈានមុខទៅកាន់ប្រទេសបាល់ទិក៕
ប្រែសម្រួលៈ ណៃ តុលា

To Top