ប៉េកាំង ៖ ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើសកម្មភាពលើការប្តេជ្ញាចិត្ត “៥ចំណុច” របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដោយធ្វើការគោរពយ៉ាងស្មោះស្ម័គ្រ ចំពោះអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន និងដើរតួនាទីជាវិជ្ជមាន សម្រាប់ការអភិវឌ្ឍ ប្រកបដោយស្ថិរភាព នៃទំនាក់ទំនងចិន-អាមេរិក ជាជាងធ្វើផ្ទុយពីនេះ។
អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់ សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យសង្ខេបអំពីការសន្ទនា តាមទូរស័ព្ទ រវាងអនុរដ្ឋមន្ត្រី ការបរទេសចិន លោក Ma Zhaoxu និងអនុរដ្ឋមន្ត្រី ការបរទេសអាមេរិក Kurt Campbell ។
លោកស្រីបន្តថា នៅថ្ងៃទី ២៧ ខែមិថុនា លោក Ma បានសន្ទនាតាមទូរស័ព្ទជាមួយលោក Campbell។ ភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈដោយស្មោះត្រង់ និងស៊ីជម្រៅលើ ចិន-អាមេរិកបច្ចុប្បន្ន ក៏ដូចជាទំនាក់ទំនង និងបញ្ហាផលប្រយោជន៍ទៅវិញទៅមក។ លោក Ma បានរៀបរាប់លម្អិត អំពីជំហរត្រឹមត្រូវរបស់ចិន លើបញ្ហាទាក់ទងនឹងតៃវ៉ាន់ ស៊ីឆាង សមុទ្រចិនខាងត្បូង និងអ៊ុយក្រែន។
យោងតាមលោកស្រីអ្នកនាំពាក្យបានឲ្យដឹង លោក Ma បានសង្កត់ធ្ងន់ដូចខាងក្រោមក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោក Campbell៖
លោកបានលើកឡើងថា សំណួរតៃវ៉ាន់ គឺជាចំណុចស្នូល នៃផលប្រយោជន៍ស្នូលរបស់ចិន ហើយជាបន្ទាត់ក្រហមដំបូង ដែលមិនអាចឆ្លងកាត់បាន នៅក្នុងទំនាក់ទំនងរវាងប្រទេសចិន-អាមេរិក។ “ឯករាជ្យភាពតៃវ៉ាន់” គឺជាទីបញ្ចប់ ហើយការយល់ឃើញ និងការគាំទ្រ សម្រាប់ “ឯករាជ្យភាពតៃវ៉ាន់” នឹងត្រលប់មកវិញ។
សហរដ្ឋអាមេរិក គួរតែមើលឃើញយ៉ាងពេញលេញតាមរយៈលក្ខណៈផ្តាច់ខ្លួនរបស់អាជ្ញាធរនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ និងការបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រ ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំងបី បញ្ឈប់ការបំពាក់អាវុធដល់កោះតៃវ៉ាន់ និងធ្វើសកម្មភាពលើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” ។
លោកបានបន្ដថា បញ្ហាដែលទាក់ទងនឹងខេត្ដស៊ីឆាង ទាក់ទងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការពង្រឹងកងកម្លាំង “ឯករាជ្យទីបេ” ក្នុងទម្រង់ណាមួយ ហើយឈប់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយយកបញ្ហា ដែលទាក់ទងនឹងខេត្ដស៊ីឆាង ជាលេស៕
ប្រែសម្រួល ឈូក បូរ៉ា