ព័ត៌មានអន្តរជាតិ

ប្រជាជន​អ៊ីរ៉ង់ បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដោយ​ក្តីសង្ឃឹម​សម្រាប់​ការ​ផ្លាស់ប្តូរ​អនាគត​ កាន់តែ​ប្រសើរ

Xinhua

តេអេរ៉ង់៖ អ្នកបោះឆ្នោតអ៊ីរ៉ង់នៅថ្ងៃសុក្រម្សិលមិញនេះ បានទៅកាន់ការិយាល័យបោះឆ្នោតទូទាំងប្រទេស ដោយសង្ឃឹមថា នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងបំពេញតាមការរំពឹងទុករបស់ពួកគេ ជាពិសេស គឺភាពលេចធ្លោមួយនៅក្នុងវិស័យសេដ្ឋកិច្ច និងគោលនយោបាយការបរទេស។

ឈរជាជួរនៅក្នុងមណ្ឌលបោះឆ្នោត នៅតាមសាលារៀនក្នុងរដ្ឋធានីតេអេរ៉ង់ ប្រជាជនមកពីគ្រប់មជ្ឈដ្ឋាននៃជីវិត និងគ្រប់ជំនាន់ ដោយស៊ូទ្រាំនឹងកំដៅដ៏ក្តៅគគុកនាពេលរសៀលរដូវក្តៅ បានរង់ចាំវេនរបស់ពួកគេដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ពួកគេ។

ការបោះឆ្នោតប្រធានាធិបតីទី១៤ របស់អ៊ីរ៉ង់ ដែលកំណត់ដំបូង សម្រាប់ឆ្នាំ២០២៥ ត្រូវបានកំណត់ពេលឡើងវិញខណៈដែលការស្លាប់ដែលមិននឹកស្មានដល់របស់អតីតប្រធានាធិបតីលោក Ebrahim Raisi ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីចុងខែឧសភា បានធ្វើឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ទី១៣ បញ្ចប់មុនអាយុ។

ការដើរចេញពីការិយាល័យបោះឆ្នោតដោយទឹកថ្នាំស្នាមម្រាមដៃនៅតែមាននៅលើម្រាមដៃខាងមុខរបស់គាត់ លោក Sadeq អាយុ ៤៣ឆ្នាំបានឲ្យដឹងថាគាត់យកចិត្តទុកដាក់បំផុតអំពីរបៀបវារៈ និងផែនការរបស់ប្រធានប្រតិបត្តិបន្ទាប់របស់ប្រទេសអ៊ីរ៉ង់ សម្រាប់ការកែលម្អសេដ្ឋកិច្ច។

បុរសនោះក៏ជាអ្នកសារព័ត៌មាន បានប្រាប់កាសែតស៊ិនហួឲ្យដឹងថា ទណ្ឌកម្ម ដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺត្រូវស្តីបន្ទោស ចំពោះបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ដែលប្រជាជនដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះរបស់ប្រទេសនេះទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top