ព័ត៌មានអន្តរជាតិ

អាមេរិក បន្តដាក់ទណ្ឌកម្មប្រឆាំង ប្រទេសសម្ព័ន្ធមិត្តរបស់រុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានដាក់ចេញនូវកញ្ចប់ទណ្ឌកម្មថ្មី ប្រឆាំងនឹងបេឡារូស ដែលវិធានការ​នេះ​បាន​ធ្វើឡើងបន្ថែមពី​លើ​ការ​រឹត​បន្តឹង​មួយ​ចំនួន ​ដែល​ក្រុងប្រ៊ូសែល ​ធ្លាប់​បាន​ណែនាំ​ប្រឆាំង​នឹង​រុស្ស៊ី ។

ចំណាត់ការនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុបប្រឆាំង នឹងទីក្រុងម៉ូស្គូ កាន់តែមានប្រសិទ្ធភាព ដោយការដោះស្រាយការគេចចេញ ពីការរឹតបន្តឹង ប្រឆាំងនឹងរុស្ស៊ីដែលមានស្រាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រុមប្រឹក្សា កាលពីថ្ងៃសៅរ៍។

វិធានការថ្មីហាមឃាត់ការនាំចូលមាស និងពេជ្រដោយផ្ទាល់ ឬដោយប្រយោលពីប្រទេសបេឡារូស រួមជាមួយនឹងផលិតផលអេលីយ៉ូម ធ្យូងថ្ម និងរ៉ែ រួមទាំងប្រេងឆៅផងដែរ។

ទណ្ឌកម្មនេះក៏នឹងហាមឃាត់ការនាំចេញទំនិញ និងបច្ចេកវិទ្យា សមរម្យសម្រាប់ការប្រើប្រាស់ក្នុងការចម្រាញ់ប្រេង និងការធ្វើឱ្យរាវនៃឧស្ម័នធម្មជាតិ។ ការនាំចេញទៅកាន់ប្រទេសបេឡារុស្សនៃទំនិញ និងបច្ចេកវិទ្យានាវាចរណ៍តាមសមុទ្រ ក៏ដូចជារបស់ប្រណីតៗឥឡូវនេះក៏ត្រូវបានរារាំងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top