ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីអាមេរិក ដែលមានលុយជិត ១៣០ពាន់លានដុល្លារ នឹងផ្ទេរប្រាក់ទៅឱ្យ មូលនិធិជួយជនក្រីក្រ ពេលលោកមរណភាព

AFP

បរទេស៖ មហាសេដ្ឋីវិនិយោគិនអាមេរិក គឺលោក Warren Buffett បាននិយាយថា បន្ទាប់ពីការស្លាប់របស់លោក គឺទ្រព្យសម្បត្តិដ៏ច្រើន របស់លោកស្ទើរតែទាំងអស់ នឹងត្រូវផ្ទេរទៅកាន់មូលនិធិសប្បុរសធម៌ ដែលគ្រប់គ្រងដោយកូនបីនាក់របស់គាត់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មហាសេដ្ឋី Warren Buffett ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ហើយមានភាគហ៊ុនជិត ១៣០ពាន់លានដុល្លារនៅក្នុងភាគហ៊ុន គឺនឹងឈានចូលវ័យ ៩៤ឆ្នាំនៅក្នុងខែសីហាក្រោយនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Washington Post ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ មហាសេដ្ឋីរូបនេះបាននិយាយថា ការបរិច្ចាគដ៏ច្រើនរបស់គាត់ដល់មូលនិធិ Bill & Melinda Gates Foundation (BMGF) នឹងកើតឡើងបន្ទាប់ពីលោកទទួលមរណភាព។ លោកបានមានប្រសាសន៍ថា “មូលនិធិ Gates មិនមានប្រាក់មកក្រោយ ការស្លាប់របស់ខ្ញុំនោះទេ”។

ចាប់តាំងពីឆ្នាំ ២០០៦ នៅពេលដែលលោក Buffett សម្រេចចិត្តលះបង់ផ្នែកខ្លះនៃទ្រព្យសម្បត្តិ របស់លោកទៅអង្គការសប្បុរសធម៌ BMGF គឺបានទទួលថវិកា ៣៩,៣ ពាន់លានដុល្លារពីលោក, នេះបើយោងតាមគេហទំព័ររបស់ខ្លួន។ ជាផ្នែកមួយនៃការបរិច្ចាគចុងក្រោយបំផុត ដែលត្រូវបានប្រកាសដោយក្រុមហ៊ុន Berkshire Hathaway កាលពីថ្ងៃសុក្រ មូលនិធិដែលបង្កើតឡើងដោយសហស្ថាបនិក Microsoft មហាសេដ្ឋី Bill Gates និងអតីតភរិយារបស់លោកនឹងទទួលបាន ៤ ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងភាគហ៊ុន Berkshire Hathaway ។

មូលនិធិ BMGF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ហើយបានក្លាយជាអង្គការសប្បុរសធម៌ ដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ មូលនិធិនេះនិយាយថា គោលដៅចម្បងរបស់ខ្លួនគឺ ដើម្បីកែលម្អការថែទាំសុខភាព និងកាត់បន្ថយភាពក្រីក្រខ្លាំងនៅជុំវិញពិភពលោក។

មហាសេដ្ឋី Buffett ដែលបានផ្តល់ឱ្យលើសពី ពាក់កណ្តាលនៃភាគហ៊ុន Berkshire Hathaway របស់លោក បាននិយាយថា ការបរិច្ចាគទៅមូលនិធិចំនួនបួនផ្សេងទៀត – ដែលលោកបានធ្វើការក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ – ក៏នឹងបន្តដរាបណាគាត់នៅមានជីវិត។

បន្ទាប់ពីការស្លាប់របស់លោក Buffett ប្រាក់របស់គាត់នឹងត្រូវបានផ្ទេរទៅឱ្យចៅប្រុស២នាក់ និងចៅស្រីម្នាក់ ដែលលោកជឿទុកចិត្ត ហើយដែលនឹងសម្រេចចិត្តអំពី របៀបប្រើប្រាស់មូលនិធិសម្រាប់ គោលបំណងសប្បុរសធម៌ នេះបើយោងតាមវិនិយោគិន។ លោកបាននិយាយថា “ខ្ញុំមានអារម្មណ៍ល្អណាស់ចំពោះគុណតម្លៃ របស់ចៅទាំងបីរបស់ខ្ញុំ ហើយខ្ញុំមានការជឿជាក់ 100% លើរបៀបដែលពួកគេនឹងអនុវត្តការងារ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top