ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់នៅ ហ្គាហ្សាកើន ឡើងដល់ ៣៧,៨៧៧នាក់

Xinhua

ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាន នៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារ បន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៧,៨៧៧នាក់ហើយ។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤៣នាក់ និងរបួស ១១១នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៣៧,៨៧៧ នាក់ និងរបួសដល់ ៨៦,៩៦៩នាក់ ចាប់តាំងពីជម្លោះ ប៉ាឡេស្ទីន-អ៊ីស្រាអែលបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣។

សាកសពជនរងគ្រោះជាច្រើននៅតែ ស្ថិតនៅក្រោមគំនរបាក់បែក ឬនៅតាមដងផ្លូវ ដែលជាលទ្ធផល នៃការវាយប្រហាររបស់យោធាអ៊ីស្រាអែល នេះបើយោងតាមកា រចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យ អាជ្ញាធរសុខាភិបាលបានព្រមានថា មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថានីយ៍អុកស៊ីហ្សែន ដែលនៅសល់ក្នុងតំបន់ នឹងឈប់ដំណើរការក្នុងរយៈពេល ៤៨ម៉ោង ដោយសារការថយចុះនៃប្រេងឥន្ធនៈ ដែលត្រូវការ សម្រាប់ដំណើរការម៉ាស៊ីនភ្លើង។

អ៊ីស្រាអែលបានបើកការវាយ លុកទ្រង់ទ្រាយធំប្រឆាំង នឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយ លុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្ស ប្រហែល ១,២០០នាក់ ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ទៀតត្រូវបាន ចាប់ធ្វើជាចំណាប់ខ្មាំង ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top